ព័ត៌មានជាតិ
ខេត្តស្វាយរៀងរកឃើញម្នាក់ទៀត អ្នកឆ្លងកើនដល់ ៧នាក់
ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានរកឃើញស្ត្រីជនជាតិចិនម្នាក់ទៀត មានវិជ្ជមានកូវីដ១៩ ដែលធ្វើឲ្យតួលេខអ្នកឆ្លងនៅក្នុងខេត្តមួយនេះ កើនឡើងដល់ចំនួន ៧ នាក់ ខណៈមានអ្នកជាស្បើយចំនួន២នាក់និងនៅសល់៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែ រដ្ឋា បានឲ្យដឹងថា ស្ត្រីជនជាតិចិនដែលមានវិជ្ជមានកូវីដ១៩នេះជាអ្នកបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូជាមួយឈ្មោះ JI. ZHONGYUAN ជនជាតិចិនមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

លោកបានបន្តទៀតថាក្រុមការងារបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងទាំងនោះបានចំនួន២៣១នាក់ក្នុងនោះនៅនៅភូមិឈើភ្លើង ឃុំកំពង់ត្រាចស្រុករមាសហែករកឃើញចំនួន៦១នាក់ស្រី៣០នាក់ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ចំនួន២១នាក់ស្រី១២នាក់អ្នកប៉ពាល់ប្រយោលចំនួន៤០នាក់ស្រី១៨នាក់ និងនៅក្រុងបាវិតចំនួន១៧០នាក់ស្រី៦០នាក់៕


អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


