Connect with us

ព័ត៌មានជាតិ

អាជីវករ និងកម្មករ អ្នករត់ម៉ូតូ កង់បី ៧៣នាក់ ទទួលបានអង្ករពីសម្តេចតេជោ

បានផុស

នៅ

បងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី នៅផ្សារអូឡាំពិក កម្មករស៊ីនទ្រីសំអាតផ្សារ អ្នករត់រីម៉កកង់បី ម៉ូតូឌុប ចំនួន៧៣​នាក់ ដែលមានជីវភាពខ្វះខាត ក្នុងគ្រួសារត្រូវទទួលបានអង្ករ១បេ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៩ ខែមីនានេះ តាមរយៈ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ យកទៅប្រគល់ជូន ក្នុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណៈកម្មការផ្សារអូឡាំពិក លោកឡយ ស៊ាងអាងមានប្រសាសន៍លើកឡើងថា “អំណោយដែលចែកជូនខាងលើ​នេះជាអំណោយដ៍ថ្លៃថ្លា របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដើម្បីអោយគណៈកម្មការផ្សារអូឡាំពិក យកមកចែកជូនផ្ទាល់ដល់បងប្អូនអាជីវករនិងកម្មករអនាម័យ អ្នករត់កងបី រត់ម៉ូតូឌុបដែលមានជីវភាពខ្វះខាតនិងទីទ័លក្រ ក្នុងតំណាក់កាលនៃជម្ងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញនេះ”។

លោកឡយ ស៊ាងអាងបានមានប្រសាសន៍លើកឡើងទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន យកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្រីក្រជួបការលំបាល៕

អត្ថបទ៖ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម