ព័ត៌មានជាតិ
ខេត្តរតនគីរី មានការវិនិយោគដាំដុះដំណាំទុរេនលើផ្ទៃដីជាង ១ ២០០ ហិកតា
ខេត្តរតនគិរី ក្រៅពីមានដំណាំកាហ្វេដ៏ល្បីល្បាញ ក៏មានដំណាំយុទ្ធសាស្ត្រមួយចំនួនទៀតកំពុងត្រូវបានដាំដុះនៅលើភូមិសាស្រ្តទឹកដីខ្ពង់រាបដីក្រហមនេះ។
បើតាមរដ្ឋបាលខេត្តរតនគិរី ក្រៅពីដំណាំយុទ្ធសាស្រ្តសំខាន់ៗមានកៅស៊ូ ស្វាយចន្ទី ក៏ដូចជាដំឡូងមី ខេត្តខ្ពស់រាបដីក្រហមនេះក៏មានការដាំដុះដំណាំទុរេនលើផ្ទៃដីទំហំជាង ១ ២០០ ហិកតា។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានគូសបញ្ជាក់ថា លើការជំរុញការដាំដុះដំណាំកសិឧស្សាហកម្ម ខេត្តរតនគិរីកំពុងទទួលបានការវិនិយោគលើការដាំដុះដំណាំយុទ្ធសាស្រ្តសំខាន់ៗក្នុងនោះមានដំណាំកៅស៊ូ ដែលកំពុងដាំដុះនៅលើផ្ទៃដីចំនួន ៧០.៩៩៦ហិកតា, ស្វាយចន្ទីចំនួន ៩៨ ៤៣៦ហិកតា, ដំឡូងមីចំនួន ១៨ ៣០៨ហិកតា, ទុរេនជាង ១ ២០០ ហិកតា, ចេកអំបូងលឿងជាង ៤ ០០០ហិកតា និងកសិដ្ឋានចិញ្ចឹមគោចំនួន ២៨.៦៤២ ក្បាល។
ខេត្តរតនគិរីបច្ចុប្បន្នមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចសរុបចំនួន ២៧ ក្រុមហ៊ុន ក្នុងនោះវិនិយោគដោយក្រុមហ៊ុនវៀតណាមមានចំនួន ១៣ ក្រុមហ៊ុនចិនចំនួន ៣ ក្រុមហ៊ុនឥណ្ឌាចំនួន ១ និងក្រុមហ៊ុនក្នុងស្រុកចំនួន ១០។
ថ្លែងនៅក្នុងពិធីសម្ពោធ “អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី” ក្រោមវត្តមាននាយករដ្ឋមន្ត្រីកម្ពុជាកាលពីសប្តាហ៍មុននេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បានលើកពីវត្តមានរោងចក្រសហគ្រាសកំពុងបើកដំណើរការនៅក្នុងខេត្តរតនគីរីបច្ចុប្បន្នមានចំនួន ៧ ក្នុងនោះមានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន ៣ រោងចក្រវេចខ្ចប់ចេកចំនួន ២ រោងចក្រកែច្នៃជ័រកៅស៊ូ-ផ្លែឈើ ចំនួន ១ និងរោងចក្រកែច្នៃដំឡូងមីចំនួន ១។ ក្រៅពីនេះ ទូទាំងខេត្តក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មមានចំនួន ៣២៩ មូលដ្ឋាន ដែលមានកម្មករសរុបចំនួន ១ ៥៩៩នាក់៕
បន្តចុចអាន៖ ខេត្តចំនួន ៥ ល្បីទុរេនឆ្ងាញ់នៅកម្ពុជា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី