ព័ត៌មានជាតិ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យមកពីអូស្រ្តាលីផ្តល់ការព្យាបាលបញ្ហាភ្នែក រយៈពេល ៣ថ្ងៃ
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រកាសពីការផ្តល់ជូនការពិនិត្យ ព្យាបាលភ្នែករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ទី១៨ ខែមិថុនា ក្រោមកិច្ចសហការជាមួយគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី។

បើតាមសេចក្តីប្រកាសបញ្ជាក់ថា៖ “ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក ប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥”។
តាមប្រភពដដែលបង្ហាញថា ការពិនិត្យ ព្យាបាលជំងឺត្របកភ្នែកមានដូចជា៖ បញ្ហាធ្លាក់ត្របកភ្នែក, ត្របកភ្នែកបែរទៅខាងក្រៅ, ត្របកភ្នែកបែរទៅខាងក្នុង, បញ្ហាកន្ត្រក់ត្របកភ្នែកដោយអចេតនា, ដុំសាច់ត្របកភ្នែក និងបញ្ហាស្បែកត្របកភ្នែកយារធ្លាក់។ ចំពោះការពិនិត្យ ព្យាបាលជំងឺប្រព័ន្ធបង្ហូរទឹកភ្នែកមានដូចជា៖ បញ្ហាស្ទះប្រព័ន្ធបង្ហូរទឹកភ្នែក, ការឆ្លងមេរោគនៃថង់ទឹកភ្នែក និងការស្ទះបំពង់បង្ហូរទឹកភ្នែកពីកំណើត (ចំពោះទារក)។
ចំណែកការពិនិត្យ ព្យាបាលបញ្ហាប្រឡង់ភ្នែកមានដូចជា ការបាក់ឆ្អឹងក្រអូមភ្នែក, បញ្ហាដុំសាច់ក្នុងឆ្អឹងក្រអូមភ្នែក, ជំងឺភ្នែកលៀនដែលទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត, ជំងឺរលាកជាលិកាភ្នែក និងបញ្ហាភ្នែកលិច ចូលក្នុង ឬលៀនចេញ។
ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានបញ្ជាក់ដែរថា សម្រាប់ការសាកសួរព័ត៌មានផ្សេងៗបន្ថែមអាចទាក់ទងតាមលេខទូរសព្ទ៖ ០៩២ ៩៨៦ ៥៣២៕

-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


