ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត បង្ហាញការប្ដេជ្ញាចិត្តរបស់កម្ពុជាដើម្បីពង្រឹងសមត្ថភាពជាតិក្នុងកិច្ចការពារមហាសមុទ្រ
ថ្លែងចេញពីសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្ដេជ្ញាចិត្តរបស់កម្ពុជាដើម្បីពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងកិច្ចការពារមហាសមុទ្រ។ សម្តេចធិបតី ចាត់ទុកមហាសមុទ្រ ថា ជាកំណប់ទ្រព្យរួម ជាបេះដូងពណ៌ខៀវនៃភពផែនដី។

សេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា មហាសមុទ្រ គឺជាប្រភពនៃអាហារ ថាមពល និងទឹក ដែលផ្តល់នូវជីវភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ចដល់គ្រប់ជាតិសាសន៍ ក៏ដូចជាការបង្កើតអុកស៊ីសែនសម្រាប់ការដកដង្ហើមផង និងជាមូលដ្ឋានគ្រឹះនៃជីវចម្រុះដ៏សម្បូរបែបនៃភពផែនដីផង។
ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍ពិភពលោក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីការព្រួយបាម្ភរបស់កម្ពុជាចំពោះការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រពិភពលោក ដូចជាការកើនឡើងកម្រិតទឹកសមុទ្រ ការហូរច្រោះតាមឆ្នេរសមុទ្រ និងការបំពុលប្លាស្ទិក ការថយចុះយ៉ាងឆាប់រហ័សនៃជីវចម្រុះសមុទ្រ និងការប្រើប្រាស់ធនធានសមុទ្រហួសកម្រិតប្រមាណ ជាដើម។ បញ្ហាប្រឈមទាំងនេះទាមទារឱ្យមានសកម្មភាពជាបន្ទាន់ និងការសម្រេចចិត្ត ក៏ដូចជាកិច្ចសហការដោយឥតងាករេ។

ពីវេទិកានៃសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិនេះ សម្ដេច ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាប្ដេជ្ញាចិត្តពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារមហាសមុទ្រ តាមរយៈការពង្រីកតំបន់ការពារក្នុងដែនសមុទ្ររបស់ខ្លួន បានពង្រឹងបទប្បញ្ញត្តិពីការគ្រប់គ្រងការនេសាទប្រកបដោយចីរភាព និងការបង្កើនគំនិតផ្ដួចផ្ដើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។
សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងពីយុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថាន របស់កម្ពុជា ផ្ដោតលើសសរស្ដម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដែលរួមចំណែកយ៉ាងសំខាន់ដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងការការពារសមុទ្ររយៈពេលវែង។

ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ កម្ពុជាប្តេជ្ញាយ៉ាងមុះមុតក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ ខណៈកម្ពុជា ក៏បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តស្តីពីមហាសមុទ្រ និងច្បាប់សមុទ្រ ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រទេសចំនួន១៥២ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ថែមយ៉ាងដូច្នេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


