Connect with us

ព័ត៌មានជាតិ

សម្ដេច​ធិបតី​ប្រាប់​ Bloomberg ថា​ «យើង​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ដែន​ដី​មួយ​ដែល​មិន​ងាយ​ស្រួល​ទេសម្រាប់​ពួក​ឆបោក​អនឡាញ​»

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា​​រដ្ឋាភិបាល​នឹង​ធ្វើ​ឱ្យ​ទឹក​ដី​កម្ពុជា​ជា​ទឹក​ដី​មួយ​ដែល​មិន​ងាយ​ស្រួល​ទេ​សម្រាប់​ពួក​ឆបោក​អនឡាញ ហើយ​នេះ​ជា​អ្វី​ដែល​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ Bloomberg នឹង​ចាក់​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា នេះ​ សម្ដេច​ធិបតី បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ចេញ​នូវ​វិធាន​ការ​ជា​បន្តបន្ទាប់​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ឆបោក​អនឡាញ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​នេះ​ ព្រម​ទាំង​បន្ត​ស៊ើប​អង្កេត​បន្ថែម​ទៀត​ផង​ដែរ។​

សម្ដេច​ថា៖ «យើង​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​តំបន់​ដែល​មិន​ងាយ​ស្រួល និង​រស់នៅ​ស្រួល​​សម្រាប់​ការ​ឆបោក​អនឡាញ​ទេ​ ហើយ​នេះ​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​។ ហើយ​យើង​នឹង​បន្ត​ធ្វើ​បន្ត​ទៀត»។

ជាមួយ​គ្នា​នេះ​សម្ដេច​ក៏​បាន​បញ្ជាក់​ផង​ដែរថា​កម្ពុជា​នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​អន​ឡាញ​ដែល​នឹង​មាន​ការ​ចូលរួម​ពី​សមត្ថកិច្ច​ចិន និង​ FBI អាមេរិក​ផង​ដែរ​។ ដោយ​ថា​នេះ​ជា​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ដោះស្រាយ​បញ្ហា​រួម​ដែល​លើ​ពី​បញ្ហា​ភូមិ​សាស្ត្រ​នយោបាយ​។ ​​​​


​​​​​កម្ពុជា​មាន​គម្រោង​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ប្រឆាំអ​ការ​ឆបោក​អនឡាញ ដែល​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​នេះ ខណៈ​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ក្ដី​បង្ក្រាប​បទ​ល្មើស​នេះ​ឱ្យ​អស់​ពី​កម្ពុជា​បន្ទាប់​ពី​បញ្ហា​នេះ​បាន​ញាំញី​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

គិត​ពី​ខែ​កក្កដា ឆ្នាំ​២០២៥ ដល់​ចុង​ខែ​ឧសភា​ឆ្នាំ​២០២៦ សមត្ថកិច្ចកម្ពុជាបង្ក្រាបបានបទល្មើសឆបោកអនឡាញចំនួនជាង៤០០ករណី ដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង និងបញ្ចូនជនសង្ស័យជាង១៤០០នាក់ ក្នុងសំណុំរឿង១៤៣ករណី ទៅកាន់តុលាការ៕ ​

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម