Connect with us

ព័ត៌មានជាតិ

ច្រកទ្វារព្រំដែន​ជប់គគីរ​នៃ​ខេត្តឧត្ដរ​មានជ័យ​ ថៃ​ឱ្យ​បើក​ដំណើរការ​ម៉ោង៩ព្រឹក តែ​កម្ពុជា​ឱ្យ​បើក​ម៉ោង១០ព្រឹក និង​បិទ​វិញ​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់

បានផុស

នៅ

ឧត្តរមានជ័យ ៖​ ច្រកទ្វារព្រំដែនអន្តរជាតិ​ជប់គគីរ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវ​បាន​បើក​ជូន​ប្រជាពលរដ្ឋជាប់ព្រំដែន នៃប្រទេសទាំង២កម្ពុជា-ថៃ ធ្វើ​ដំណើរឆ្លងកាត់ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយ​ថៃ​បើក​ម៉ោង៩ព្រឹក តែ​សម្រាប់កម្ពុជា គឺ​បើក​ម៉ោង១០ព្រឹក និងបិទវិញ​ត្រឹម​ម៉ោង១២ថ្ងៃត្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ស៊ីម ហ៊ុច ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ បាន​ឱ្យ​ដឹងថា ច្រកព្រំដែនជប់គគីរ ភាគីខាងថៃ​បាន​ឱ្យ​បើក​ដំណើរ​ការជូនប្រជាពលរដ្ឋឆ្លងកាត់ ម៉ោង៩ព្រឹក។ ​រីឯភាគីកម្ពុជា ដោយអនុវត្តន៍តាមការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និង​ជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានសម្រេច​បើក​ដំណើរការ​ច្រក​ទ្វារអន្តរជាតិ​នៅ​ម៉ោង១០ព្រឹក និង​សម្រេចបិទច្រក​នេះ​វិញ នៅម៉ោង១២ថ្ងៃត្រង់។

លោក ស៊ីម ហ៊ុច ថ្លែង​បញ្ជាក់​ទៀត​ថា ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ត្រូវ​បាន​បិទ​ដោយ​ឯកតោ​ភាគី​ពី​ភាគីថៃ កាលពីពេលថ្មីៗកន្លង​មកនេះ ហើយ​ភាគី​ថៃ​ជូន​ដំណឹង​មក​ភាគី​កម្ពុជា​ថា ច្រកជប់គគីរនេះ និងបើកក្នុង១សប្តាហ៍ ៣ថ្ងៃ គឺ​ថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។

ដោយឡែកច្រកទ្វារព្រំដែនអន្ដរជាតិ​ជាំ ស្ថិតក្នុងស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏ត្រូវបានថៃបានសម្រេចដោយ​ឯកតោភាគី គឺ​បើកឱ្យដំណើរការឆ្លងកាត់ ចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង ៣រសៀល រយៈ​ពេល​បី​ថ្ងៃក្នុងមួយសប្ដាហ៍ ពោលគឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងសុក្រ៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៣ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម