Connect with us

ព័ត៌មានជាតិ

ការដាំដំណាំក្រៅផ្ទះសំណាញ់ ប្រឈមបញ្ហាសត្វល្អិត និងមេរោគផ្សេងៗ

បានផុស

នៅ

ការដាំដំណាំក្រៅផ្ទះសំណាញ់ ប្រឈមនឹងបញ្ហាសត្វល្អិត និងមេរោគផ្សេងៗធ្វើឱ្យបន្លែ ម្រេះ ត្រឡាច សណ្តែកគួរ រួញត្រួយ និងមិនសូវទទួលបានផលល្អ។ នេះតាមការរៀបរាប់ឱ្យដឹងពីកសិករ​រស់នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោកអ៊ំ កសិករ​រស់នៅភូមិជ្រោយបន្ទាយ​បានរៀបរាប់ថា ដោយសារស្ថានភាពជីវភាពគ្រួសារខ្វះខាត និងមានដីចម្ការតិចតួច បានចាប់យករបរដាំបន្លែចម្រុះវិលជុំ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាប់​យកមុខរបរដាំបន្លែចម្រុះនេះ កសិករ​រូបនេះ​​បាន​អនុវត្ត​តាំងពីឆ្នាំ ២០០៤ ដោយ​បង្កបង្កើនផលលើផ្ទៃដីទំហំប្រមាណជា ៧០ ការ៉េ ហើយបន្លែចម្រុះដែលបានដាំដុះ​មានដូចជា៖ ស្ពៃ ម្រេះ ត្រសក់ សណ្តែកគួរ ត្រឡាច ម្ទេសផ្លោក ត្រសក់ស្រូវ ជាដំណាំ​វិល​ជុំ។

លោក អ៊ុំ ប្រាប់​ថា កន្លងមក​​​ធ្លាប់ទទួលបានការអប់រំណែនាំ និងការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដាំបន្លែពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។ បច្ចុប្បន្ន លោកដាំដំណាំម្រេះ ដែលមានអាយុកាលជាង ១៥ថ្ងៃ ចាប់តាំងពីពេលដាក់ដាំរហូតដល់ពេលប្រមូលផល គឺត្រូវប្រើរយៈពេលជិត ២ខែ ទើបអាចប្រមូលផលផ្លែម្រេះបាន។

លោកអ៊ំ បន្តថា ចំពោះទីផ្សារវិញ បើលក់បានតម្លៃថ្លៃទៅ កសិករក៏ត្រេកអរសប្បាយចិត្តតាមហ្នឹងដែរ ប៉ុន្តែតម្លៃលក់ដូរសព្វថ្ងៃនេះ បានតែ ២៥០០ រៀល ទៅ ៣០០០ រៀល ក្នុង១គីឡូក្រាម តែប៉ុណ្ណោះ ដោយក្នុង ១ថ្ងៃ អាចប្រមូលផលផ្លែម្រេះបានដល់ចំនួន ២០០ គីឡូក្រាម អាចទទួលផលបានរយៈពេលពេញក្នុង១ខែ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម