ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ឆ្លើយតបអាមេរិកលើបញ្ហាសិទ្ធិមនុស្ស ខណៈអាមេរិកខ្លួនឯងរងការរិៈគន់យ៉ាងចាស់ដៃ នៅក្នុងកិច្ចប្រជុំ អសប
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងនៅថ្ងៃនេះថា សហរដ្ឋអាមេរិក តែងតែចេញរបាយការណ៍រិៈគន់ប្រទេសដ៏ទៃ ទាក់ទងបញ្ហាសិទ្ធិមនុស្ស ខណៈខ្លួនឯងក៏មានបញ្ហារំលោភសិទ្ធិមនុស្សយ៉ាងច្រើន ហើយត្រូវបានប្រទេសដ៏ទៃទៀតរិៈគន់យ៉ាងចាស់ដៃផងដែរ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នាពេលកន្លងមក។
ការលើកឡើងរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានធ្វើឡើង ខណៈក្រសួងការបរទេសសហរដ្ឋអាមេររិក បានចេញផ្សាយរបាយការណ៏ប្រចាំឆ្នាំលើកទី៤៥ របស់ខ្លួន ស្តីពីការអនុវត្តសិទ្ធិមនុស្សនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២០ ហើយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ថ្មីៗនេះ។
បើតាមលោក ជិន ម៉ាលីន ការចេញរបាយការណ៍របស់អាមេរិក ដោយធ្វើការរិះគន់បញ្ហាសិទ្ធិមនុស្ស នៅក្នុងរដ្ឋមួយ ដែលជារដ្ឋអធិបតេយ្យ វាជារឿងធម្មតា និងអាចទទួលយកបាន បើសិនជាការរិះគន់នេះ ធ្វើឡើងផ្អែកលើទិដ្ឋភាពបច្ចេកទេស នៃសិទ្ធិមនុស្ស។ លោកថា “បញ្ហាសិទ្ធិមនុស្សនេះ គ្មានប្រទេសណាមួយអនុវត្តបានល្អឥតខ្ចោះនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចធ្វើជាគ្រូ និងជាគំរូសម្រាប់ប្រទេសដ៏ទៃទៀតបានដែរ ដោយសារតែបរិបទខុសគ្នា សូម្បីតែអាមេរិកខ្លួនឯង ក៏មានបញ្ហារំលោភសិទ្ធិមនុស្សមិនតិចដែរ ហើយត្រូវបានប្រទេសដ៏ទៃទៀតរិះគន់យ៉ាងចាស់ដៃផងដែរ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក”។
លោក ជិន ម៉ាលីន បញ្ជាក់ថា បើការចេញរបាយការណ៍រិះគន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានបច្ចេកទេស នៃសិទ្ធិមនុស្ស និងដើម្បីតែធ្វើនយោបាយភារូបនីយកម្មលើបញ្ហាសិទ្ធិមនុស្ស ក្នុងរដ្ឋអធិបតេយ្យមួយ ដើម្បីសម្រេចបាននូវមហិច្ឆតា និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយតំបន់របស់ខ្លួន នោះរដ្ឋអធិបតេយ្យដ៏ទៃទៀត គេនឹងមិនអាចទទួលយកបាននោះទេ ព្រោះគេ ក៏មានផលប្រយោជន៍ជាតិ និងអធិបតេយ្យជាតិរបស់គេ ដែលត្រូវការពារ និងថែរក្សាផងដែរ។
សូមបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយសស្តីពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជាក្នុងឆ្នាំ២០២០ផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងការរិះគន់ និងរបាយការណ៍ចោទប្រកាន់ដោយលំអៀង និងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ ជាគោលការណ៍សិទ្ធិមនុស្ស “Human Rights” ត្រូវតែគោរព និងការពារ ប៉ុន្តែបើមនុស្សប្រព្រឹត្តកំហុស “ Human Wrong” ត្រូវតែប្រឈម និងទទួលខុសត្រូវតាមផ្លូវច្បាប់។ ម្យ៉ាងទៀត ប្រជាធិបតេយ្យ មានគោលការណ៍រួម ប៉ុន្តែមិនមានស្តង់ដាររួម ដែលតម្រូវឱ្យប្រទេសទាំងអស់ ត្រូវតែអនុវត្តឱ្យបានដូចគ្នានោះទេ ពោលគឺ ការអនុវត្តត្រូវមានភាពបត់បែននិងប្រែប្រួលទៅតាមបរិបទ និង គុណតម្លៃ នៃប្រទេស និងតំបន់នីមួយៗ ដោយតម្កល់នូវប្រយោជន៍ជាតិខ្លួនជាធំ។ ដូច្នេះការវាយតម្លៃពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសមួយ ដែលប្រកបដោយភាពសុក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ មិនលំអៀងនោះ គឺត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍រួមផង ព្រមទាំងបរិបទ និងគុណតម្លៃ នៃប្រទេស និងតំបន់នោះផងដែរ មិនត្រូវវាយតម្លៃដោយផ្តោតតែទៅលើសិទ្ធិណាមួយ ហើយបំភ្លេចចោលនូវវឌ្ឍនភាពនៃការអនុវត្តសិទ្ធិដ៏ទៃទៀតនោះទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ទៀតថា ការដែលរដ្ឋមួយអាចរៀបចំច្បាប់តាមទំនើងចិត្ត និងជាឯកតោភាគី លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋដ៏ទៃក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រមទាំងដាក់ទណ្ឌកម្មលើរដ្ឋ ថ្នាក់ដឹកនាំ និងសហគ្រាសឯកជន នៃរដ្ឋអធិបតេយ្យមួយទៀត ដោយមិនឆ្លងកាត់យន្តការរបស់អង្គការសហប្រជាជាតិ វាបានបង្ហាញឱ្យឃើញច្បាស់ ពីការបាត់បង់សណ្តាប់ធ្នាប់អន្តរជាតិ និងភាពអនាធិបតេយ្យ នៃនយោបាយអន្តរជាតិ ហើយជាការធ្វើឡើងក្រោមរូបភាព និងផលប្រយោជន៍នយោបាយ ជាជាងហេតុផលសិទ្ធិមនុស្ស។
បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បើទោះបីដឹងយ៉ាងច្បាស់ថា វិធានការរបស់ប្រទេស និងស្ថាប័នអន្តរជាតិមួយចំនួន មកលើកម្ពុជា មានភាពលំអៀង អយុត្តិធម៌ មានស្តង់ដារពីរ និងធ្វើឡើងក្រោមហេតុផលនយោបាយ យកប្រជាធិតេយ្យ និងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្រប់យន្តការអន្តជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋដ៏ទៃ ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវសន្តិភាព អធិបតេយ្យភាព ឯករាជ្យភាព និងតម្កល់នូវប្រយោជន៍ជាតិជាធំ តាមរយៈយន្តការនៃការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងគ្មានការលើកលែង តាមគោលការណ៍ និងបែបបទប្រជាធិបតេយ្យនីតិរដ្ឋ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ខេត្តកោះកុង នឹងមានកំពង់ផែថ្មីមួយទៀតនៅឆ្នាំក្រោយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ