ព័ត៌មានជាតិ
សម្តេចពិជ័យសេនាទៀបាញ់៖ការហាមឃាត់ និងការរារាំងសកម្មភាពមួយចំនួនគឺដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា ការហាមឃាត់ និងការរារាំងសកម្មភាពមួយចំនួនរបស់ប្រជាពលរដ្ឋគឺដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងសហគមន៍។
ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់នេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចដែលតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញទៅទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូសពីភាគីចិនកាលពីយប់ថ្ងៃទី៣១ខែមីនានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់បានមានប្រសាសន៍ថា «ការដែលហាមឃាត់ ការដែលរារាំងមួយចំនួននេះកុំចោទប្រកាន់ថាជាការរំលោភសិទ្ធិមនុស្សកុំចោទប្រកាន់ថាមិនឲ្យនិងហាមឃាត់ទៅធ្វើនេះធ្វើនោះដោយសារនេះជាសកម្មភាពសង្គមដើម្បីទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ដែលកំពុងរាលដាលយ៉ាងខ្លាំងនៅក្នុងសហគមន៍របស់យើង»។
សម្តេចពិជ័យសេនា ទៀ បាញ់បានបន្តថាសូមអធ្យាស្រ័យពីគ្រប់ទិសទីផងដែររាជរដ្ឋាភិបាលត្រូវអនុវត្តនូវវិធានការមួយចំនួនដូចជាការអនុវត្តច្បាប់រយៈពេលលកន្លងមកហ្នឹងចូលជាធរមានហើយៗអនុក្រឹត្យនៃការអនុវត្តច្បាប់ក៏កំពុងចេញចាបន្តបន្ទាប់។នេះជាតម្រូវការចាំបាច់ដែលត្រូវអនុវត្តគ្រប់ៗគ្នាផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់បានបន្តទៀតថា«ទន្ទឹមមនឹងការអំពាវនាវឲ្យមានការភ្ញាក់រំលឹកដើម្បីការពារខ្លួនយើងគ្រួសារយើងនិងសង្គមយើងក៏បញ្ហាដសំខាន់មួយគឺត្រូវអនុវត្តឲ្យបានម៉ឺងម់ាត់ផងដែរប្រសិនជាមានការបំពាបំពានរំលោភបំពានច្បាស់ណាស់ត្រូវមានកំហុសដែលកន្លងមកដាក់ឲ្យធ្វើចត្តាឡីស័កហើយមិនបានអនុវត្តឲ្យបានពេញលេញទេបានគេចវេះហើយបានទៅផ្សព្វផ្សាយឬក៏ធ្វើឲ្យមានការចម្លងទៅអ្នកដទៃនោះគឺគ្រោះថ្នាក់ណាស់។ដូច្នេះច្បាប់ក៏ត្រូវតែតំរឹមដែរុំនេះជាភាពមួយដសំខាន់ណាស់»។
សម្តេចពិជ័យសេនា ទៀ បាញ់បានអំពាវនាវឲ្យទាំងអស់ទាំងអ្នកប្រតិបត្តិច្បាប់និងប្រជាពលរដ្ឋត្រូវចូលរួមយ៉ាងសកម្មនិងពេញលេញទាំងអស់គ្នាដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


