Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង លោកស្រី ពេជ្រ ចន្ទ​មុន្នី ឧបត្ថម្ភ ថ្នាំពេទ្យ និង​ម៉ាស ជូន​ដល់​អាវុធហត្ថ​រាជធានី​ដើម្បីការពារ​សុខភាព​របស់​កម្លាំង​​

បានផុស

នៅ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ជើងគោក និង លោកស្រី​ពេជ្រ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច តេ​ជោ (TYDA) នា​ល្ងាច​ថ្ងៃ​ម្សិល​មុ​ិ​ញ​បាន​ចាត់​ក្រុមការងារ​នាំយក​អំណោយ​ជា ថ្នាំ​ពេទ្យ ចំនួន​៩៦​ប្រអប់ និង​ម៉ាស​ចំនួន​១៩៥០ ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុងការ ការពារ​សុខភាព​រប​ស់ កងកម្លាំង ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នាពេលនោះ លោក​ឧត្ដមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បាន​តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលយក​អំណោយ​ដ៏​ថ្លៃថ្លា របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ពេជ្រ ចន្ទ​មុន្នី និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម និង លោកជំទាវ ដែល​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​កងកម្លាំង​គ្រប់​ប្រភេទ ពិសេស​បាន​ឧបត្ថម្ភ ថ្នាំពេទ្យ និង​ម៉ាស ដល់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ ដែល​អំណោយ​ទាំងនេះ​ពិតជា​មាន​សារៈសំខាន់​បំផុត សម្រាប់​អង្គភាព​ប្រើប្រាស់ ក្នុង​យុទ្ធនាការ ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣៥ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣៧ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម