ព័ត៌មានជាតិ
ខេត្តចំនួន ៣ ទទួលបានការកែលម្អផ្លូវជនបទប្រវែងជាង ២៧៧ គីឡូម៉ែត្រ សម្រេចបាន ៥៣%
“មានផ្លូវ មានសង្ឃឹម” ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងស្ថាបនានិងកែលម្អផ្លូវជនបទប្រវែងជាង ២៧៧ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តគោលដៅចំនួន ៣ រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ គិតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារស្ថាបនាផ្លូវសម្រេចបានប្រមាណ ៤៦%។
ក្រសួងអភិវឌ្ឍន៍ជនបទបានបង្ហាញលទ្ធផលការងារគម្រោងកែលម្អស្ថាបនាផ្លូវជនបទ ចាប់ពី ឆ្នាំ២០២១ ដល់ ឆ្នាំ២០២៩ គិតត្រឹមដំណាក់កាលវាយតម្លៃពាក់កណ្តាលការអនុវត្តគម្រោង ផ្លូវជនបទចំនួន ២៨ ខ្សែ មានប្រវែងសរុបជាង ២៧៧ គ.ម ស្ថិតក្នុងខេត្តគោលដៅចំនួន៣ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ការអនុវត្តគម្រោងសម្រេចបានប្រមាណ ៥៣.១១% ក្នុងនោះការងារស្ថាបនាផ្លូវសម្រេចបានប្រមាណ ៤៦%។
គម្រោងកែលម្អការតភ្ជាប់ផ្លូវថ្នល់ (Road Connectivity Improvement Project) មានគោលបំណងសំខាន់ក្នុងការកែលម្អផ្លូវជនបទ ដោយបង្កើនភាពធន់ ជាមួយការប្រែប្រួលអាកាសធាតុ និងធានាការទទួលបាន សេវាសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនបទ និងកែលម្អជីវភាពរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរ៕





-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


