ព័ត៌មានជាតិ
ផ្លូវថ្មើរជើង មានអាយុជាង៥ខែ ទទួលបានប្រជាប្រិយភាពខ្លាំងពីពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស
គិតមកដល់ពេលនេះ ផ្លូវថ្មើរជើង «Walk Street» មានអាយុជាង៥ខែមកហើយ ក្រោយដាក់ឱ្យដំណើរការសាកល្បង ចាប់ផ្តើមពីម៉ោង៦ដល់ម៉ោង១១យប់ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងកំពុងទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ បរិស្ថាន និងអនាម័យលើផ្លូវថ្មើរជើង «Walk Street»នេះ។ ផ្លូវថ្មើរជើង «Walk Street» ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រែក្លាយផ្លូវថ្មើរជើង «Walk Street» ជាកន្លែងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីឲ្យមកលេងកំសាន្តដោយចាត់ទុកជាពិធីបុណ្យអុំទូកប្រចាំសប្តាហ៍នៅរាជធានីភ្នំពេញទៀតផង។

ដោយសារផ្លូវថ្មើរជើងនៅភ្នំពេញនេះ កាន់តែល្បីល្បាញពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីខេត្តកំពង់ធំនាថ្ងៃទី៣កក្ដដា ២០២៥នេះ ដើម្បីលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តទាំងអស់ប្រកួតគ្នាបង្កើនសោភ័ណភាពនៅទីសាធារណៈ ហើយបើក្លាហានប្រជែងជាមួយ«ផ្លូវថ្មើរជើងនៅភ្នំពេញWalk Street»៕
អត្ថបទ៖ ស្រីរ័ត្ន






-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


