ព័ត៌មានជាតិ
ថៃដករូបព្រះពុទ្ធពីព្រំដែនអានសេះយកទៅដាក់ក្នុងបន្ទាយវិញក្រោយឈ្លោះគ្នាជាមួយខ្មែរ
ក្រុមទាហានថៃឈុតខ្មៅថៃបានយករូបព្រះពុទ្ធពីរអង្គចូលទៅដាក់ក្នុងបន្ទាយវិញក្រោយពីមានជម្លោះពាក្យសំដីជាមួយទាហានខ្មែរនៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។

តាមការឱ្យដឹងពីភ្នាក់ងារកម្ពុជាថ្មីឱ្យដឹងថាការដកនេះគឺបន្ទាប់ពីថៃព្យាយាមដឹករូបសំណាកព្រះពុទ្ធ២អង្គមកដាក់នៅតំបន់ព្រំដែន ច្រកទ្វារអានសេះ នៅព្រឹកថ្ងៃទី៩នេះ នឹងបានប៉ះពាក្យសំដីជាមួយកងការពារព្រំដែនកម្ពុជា។
ប្រធានច្រកអានសេះលោក នាន់ បូនេត បានឱ្យដឹងថាការប៉ះពាក្យសំដីនោះគឺបន្ទាប់ពីថៃដឹករូបសំណាកព្រះពុទ្ធមកដល់មាត់ច្រក ខណៈមន្ត្រីកម្ពុជាបានពិនិត្យ និងថតពីក្នុងទឹកដីកម្ពុជាទៅតែត្រូវបានទាហានថៃចេញមកឈ្លោះប្រកែកតែម្ដង។ លោកថាសកម្មភាពនេះគឺមានបំណងរករឿងលើកងកម្លាំងកម្ពុជាតែម្ដង។
ទោះជាយ៉ាងណាក្រោយមានជម្លោះនេះថៃបានយករូបសំណាកព្រះពុទ្ធទាំងពីរអង្គទៅដាក់ក្នុងបន្ទាយរបស់ខ្លួននៅជិតនោះហើយដែរ។

ជាការកត់សម្គាល់ នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ។តែទាហានខ្មែរ អង់អាចក្លាហានស្លាប់មេបញ្ជារ មិនជឿតាមការញុះញ៉ុងរបស់យោធាថៃ នោះទេ៕


រាយការណ៍បន្ថែមដោយ៖ ជុន កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


