ព័ត៌មានជាតិ
តើពិធីមង្គលការ និងបុណ្យទានអាចផ្អាកទេនៅពេលនេះ?
នៅព្រឹកនេះ ភ្នាក់ងារកាសែតកម្ពុជាថ្មី បានទំនាក់ទំនងសាកសួរអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន តើក្រសួងអាចស្នើសុំឲ្យមានការផ្អាកការជួបជុំគ្នាដែលមានមនុស្សកកុញច្រើនដូចជាពិធីបុណ្យទាន មង្គលការកម្មវិធីផ្សេងៗដែរឬទេ? លោកស្រីបានបញ្ជាក់យ៉ាងខ្លីថា «វិធានការបានដាក់ចេញហើយ ការអំពាវនាវក៏អំពាវនាវហើយដែរនៅឡើយតែបុគ្គលដែលត្រូវចូលរួមអនុវត្តប៉ុណ្ណោះ»។

អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលឲ្យដឹងថា បុគ្គលម្នាក់ៗត្រូវចេះភ្ញាក់រលឹក និងមានទំនួលខុសត្រូវ។ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើយ៉ាងណាការពារខ្លួនឲ្យបានល្អនិងកុំចម្លងជំងឺទៅអ្នកដទៃ។
ការណែនាំនេះបានធ្វើឡើងនៅពេលដែលម្ពុជាបានបិទនិងផ្អាកជាបណ្តោះអាសន្នសាលារៀន ខេធីវី សារមន្ទីរ ជាដើមដោយសារតែមានអ្នកដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយរដ្ឋមន្ត្រីការបទេសនិងពាណិជ្ជកម្មហុងគ្រីប្រមាណ៩៩៤នាក់ក្នុងនោះមានអង្គរក្សផ្ទាល់១នាក់បានឆ្លងជំងឺកូវីដ១៩ពីរដ្ឋមន្ត្រីការបរទេសរូបនោះ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៩៧នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៧នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៨៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន ០៩នាក់ (ស្រី ០២នាក់ និងបុរស ០៧នាក់)៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


