ព័ត៌មានជាតិ
ប្រធានសភាថាកម្ពុជានិងឡាវត្រូវពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និតក្នុងបរិបទនៃការគំរាមកំហែងពីខាងក្រៅ
ប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថាស្ថិតក្នុងបរិបទពិភពលោកថ្មី ការរួមគ្នារវាងប្រទេសតូចៗគឺជារឿងសំខាន់ដើម្បីទប់ទល់នឹងឥទ្ធិពលនៃការគំរាមកំហែងពីប្រទេសដែលជាន់ឈ្លីដល់សណ្ដាប់ធ្នាប់ពិភពលោក។ សម្ដេចបានបញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជាកំពុងធ្វើឱ្យប៉ះពាល់ដល់តំបន់ទាំងមូល ហើយការរួមគ្នារបស់ប្រទេសតូចៗគឺជារឿងសំខាន់។

ថ្លែងក្នុងជំនួបជាមួយប្រធានសហព័ន្ធនារីឡាវលោកស្រី អាលី វង្សណរប៊ុនថាំ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ នៅវិមានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់ថៃឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមិនត្រឹមត្រូវ បំផ្លាញស្មារតីមិត្តជិតខាងល្អ ជាន់ឈ្លីលើច្បាប់អន្តរជាតិ ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្នុងតំបន់។
នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានសភា លោក កែវ ពិសិដ្ឋ បានស្រង់ប្រសាសន៍សម្ដេចសភាធិបតីឱ្យអ្នកសារព័ត៌មានដឹងថា៖ «ប្រទេសតូចៗត្រូវតែរួបរួមគ្នា ព្យាយាមជួយគ្នាទៅវិញទៅមកដើម្បីឆ្លងកាត់ព្យុះភ្លៀងនៃរបត់សាកលនៅពេលនេះ»។
បើតាមលោក កែវ ពិសិដ្ឋ ក្នុងជំនួបនោះសម្ដេចសភាធិបតីក៏បញ្ជាក់ទៅសមភាគីឡាវថាបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ជាបញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ ហើយសម្រាប់កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយបញ្ហានេះដោយសន្តិវិធី និងច្បាប់អន្តរជាតិ។

ក្នុងជំនួបនោះផងដែរលោកស្រី អាលី វង្សណរប៊ុនថាំ បានជម្រាបសម្ដេចសភាធិបតីដោយបានចែករំលែកពីស្ថានភាពនយោបាយ និងសន្ដិសុខ ការអភិវឌ្ឍរបស់ប្រទេសឡាវ និងបេសកកម្មរបស់សហព័ន្ធនារីឡាវផងដែរ។
ភាគីទាំងពីរបានឯកភាពពីសារៈសំខាន់នៃស្ត្រីក្នុងភាពជាអ្នកដឹកនាំដែលនឹងជំរុញទំនាក់ទំនងប្រទេសកម្ពុជា និងឡាវកាន់តែរឹងមាំថែមទៀត។ ក្នុងនាមជាប្រទេសជិតខាងនិងជារដ្ឋតូច កម្ពុជា និងឡាវ មានចក្ខុវិស័យរួមគ្នាក្នុងការលើកកម្ពស់សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់ ក៏ដូចជាការគាំទ្រប្រព័ន្ធពហុភាគីនិយម ដែលមានលក្ខណៈបើកចំហ និងបរិយាបន្ន។

នៅតែមួយថ្ងៃទៀតប៉ុណ្ណោះគឺជាខួប១ឆ្នាំនៃការឈ្លានពានរបស់ថៃលើកម្ពុជា (២៤ កក្កដា ២០២៥ -២៤ កក្កដា ២០២៦)។ សកម្មភាពឈ្លានពានទឹកដីកម្ពុជានេះបណ្ដាលឱ្យប៉ះពាល់ដល់ពលរដ្ឋស៊ីវិលត្រូវភៀសសឹក និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ខណៈរហូតមកទល់នឹងពេលនេះថៃបានបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅឡើយ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


