Connect with us

ព័ត៌មានជាតិ

Update បុរស​ជាប្តី​ដែល​រាយ​ខ្សែភ្លើង​ឆក់​ប្រពន្ធ​ស្លាប់នោះ បាន​គាំង​បេះដូង​ស្លាប់

បានផុស

នៅ

បាត់ដំបង ៖ ​បន្ទាប់ពី​បាន​រាយ​ខ្សែភ្លើង​ឆក់​ប្រពន្ធ​ស្លាប់​ហើយ​នោះ ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ បាន​គាំង​បេះ​ដូង​ស្លាប់​ ខណៈ​បញ្ជូន​ទៅមន្ទីរពេទ្យ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​សង្កែ ដើម្បី​ធ្វើ​ការ​សាកសួរ​ ហើយ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​រាយ​ខ្សែភ្លើងឆក់ប្រពន្ធខ្លួន​ឯង​មែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពេល​សារភាព​រួច នៅ​វេលាម៉ោង៨និ៤៥នាទីយប់​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យ​ក៏​មាន​អាការៈ​ថប់ៗ ទើប​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​រួច​ក៏​បាន​ស្លាប់​តែម្តង។

លោកស៊ុន សុវណ្ណ អធិការនគរបាលស្រុក​សង្កែ​ បាន​បញ្ជាក់​ថា ជន​សង្ស័យ​រូប​នេះ​ គឺ​ជា​មុខ​សញ្ញា​ប្រើប្រាស់​គ្រឿងញៀន ដែល​កន្លង​មក​ កម្លាំង​សមត្ថកិច្ច​ធ្លាប់​ហៅ​មក​ណែនាំ​និង​ធ្វើ​ការ​អប់រំ​រួច​មក​ហើយ​នៅ​អធិការ​ដ្ឋាន​ដើម្បី​បញ្ចប់​សកម្មភាព​។ ក្រោយ​ឆក់​ប្រពន្ធ​ស្លាប់​និង​គាំងបេះដូង​ស្លាប់​ បាន​បន្សល់​ទុក​កូនស្រី​ចំនួន២នាក់៕

សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម