ព័ត៌មានជាតិ
ព្រះសង្ឃ១អង្គគង់នៅវត្តសារ៉ាវ័ន្តសុគត ដោយសារកើតជំងឺលើសឈាម
កម្លាំងមូលដ្ឋានបានរាយការណ៍ទៅកម្លាំងជំនាញ ចុះមកសហការគ្នាដើម្បីពិនិត្យធ្វើកោសល្យវិច័យភ្លាមៗ បន្ទាប់ពីមានព្រសង្ឃ១អង្គ ដែលគង់នៅសារ៉ាវ័ន្តតេជោ ក្នុងខណ្ឌដូនពេញត្រូវគេប្រទះឃើញសុគតនៅក្នុងវត្តនោះ។
ករណីព្រះសង្ឃសុគតនោះបានភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧និង៤១នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នៅចំណុចក្នុងសាលាឆាន់ថ្មី បន្ទប់លេខ២៦ វត្តសារាវ័ន្តតេជោ ផ្លូវលេខ១៧៨ ក្រុម៣៦ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អត្តសញ្ញាណសពព្រះនាម ឌីន ពៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរព្រះសង្ឃ ស្នាក់នៅកន្លែងកើតហេតុខាងលើ ទីកន្លែងកំណើតឃុំសូរគ្រាម ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ បើតាមការបំភ្លឺរបស់ព្រះសង្ឃ អែម សំអុល មានសង្ឃដីកាថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២០:៣០បនាទី អាត្មាបានអង្គុយនិយាយលេងជាមួយព្រះសង្ឃរងគ្រោះ និងម្នាក់ទៀតឈ្មោះប៉ែន ចាន់ថេង នៅក្នុងបន្ទប់លេខ២៦កុដិសាលាឆាន់ថ្មី រហូតដល់ម៉ោងប្រហែល ២៣:០០នាទី អាត្មាក៏បានចូលសឹងក្នុងបន្ទប់មុន ចំណែកព្រះសង្ឃ០២អង្គទៀតបានចូលសឹងតាមក្រោយក្នុងបន្ទប់លេខ២៦ជាមួយគ្នា។

លុះដល់ថ្ងៃទី៣ ខែមេសា ២០២១វេលាម៉ោង០៧:៤១នាទីអាត្មាបានក្រោកពីសឹងជាទម្លាប់រួចក៏បានដាស់ព្រះសង្ឃឌីនពៅ ដើម្បីទៅបិណ្ឌបាទ តែពេលដាស់ទៅពុំមានសំលេងឆ្លើយតប ហើយដងខ្លួនទន់ពុំមានកំដៅ អាត្មាបានទៅប្រាប់មេកុដិថា ព្រះសង្ឃ ឌីន ពៅ មានការៈមិនស្រួលរួចអាត្មាបានជួយធ្វើចលនាបេះដូង ហើយព្រះអង្គមេកុដិឈរមើលដោយចលនាបេះដូងបានប្រហែល០៥នាទី ក៏នៅតែពុំដឹងខ្លួន រួចព្រះអង្គមេកុដិបានទូរស័ព្ធហៅរថយន្តសង្គ្រោះលេខ(៩១១)តែពុំឃើញរថយន្តពេទ្យមក អាត្មាក៏យកដែស្ទាបដង្ហើមដើមទ្រូងនិងច្រមុះដោយពុំមានខ្យល់ចេញចូលទើបដឹងថាព្រះ អង្គសុគត(កន្លងមកព្រះអង្គតែងតែប្រាប់អាត្មាថាឈឺពោះហើយពុំសូវមានកំលាំង)។

ក្រោយកើតហេតុកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយគណៈបញ្ជាកាឯកភាពខណ្ឌដូនពេញ ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។
តាមការសន្និដា្ឋន និងវាយតម្លៃ ក្រោយចុះដល់កន្លែងកើតហេតុ និងឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្លាប់ដោយជំងឺលើសឈាម។
ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានធ្វើការប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ដែលស្ថិតនៅឃុំសូរគ្រាម ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ៕
អត្ថបទ៖ រស្មី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


