ព័ត៌មានជាតិ
សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញដឹកនាំរៀបចំពិធីបួងសួងសូមសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា
យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសូមសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា នៅទីសក្ការៈបូជាចំនួន៣ ក្នុងខេត្តសៀមរាប មានព្រះអង្គចូលបរិនិពា្វនលើភ្នំគូលែន, ព្រះអង្គគោកធ្លកនៅក្នុងអភិរក្សអង្គរ, ព្រះអង្គចេកព្រះអង្គចម និងរូបសំណាកមេទ័ព នៅមុខព្រះរាជដំណាក់សៀមរាប។

ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល បានឧទ្ទិសថ្វាយចំពោះព្រះតេជៈបារមី នៃព្រះបរមអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងទេវតាទាំង១ម៉ឺន លោកធាតុក្នុងលោក សូមប្រោសប្រទាននូវពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ កើតមានក្នុងពិធីបួងសួងសូមសុខសន្តិភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា និងសូមឱ្យព្រះតេជៈបារមីត្រជាក់ត្រជុំរបស់ព្រះអង្គ បន្តជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជា និងប្រជានុរាស្ត្រគ្រប់ស្រទាប់ សូមបានជួបប្រទះតែសេចក្តីសុខសន្តិភាព និងបានចម្រើននៅក្នុងជីវភាពសង្គម និងគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចមហាមន្ត្រី គុយ សុផល បានបួងសួងសូមឱ្យវីរកងទ័ពជួរមុខគ្រប់ៗរូបដ៏អង់អាចក្លាហាន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ លះបង់គ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ប្រយុទ្ធតតាំងជាមួយខ្មាំងសត្រូវឈ្លានពានទឹកដីកម្ពុជា សូមទទួលបានជោគជ័យគ្រប់កាលៈទេសៈ។ ក្នុងនោះដែរ ក៏សូមឱ្យវីរកងទ័ពដ៏អង់អាចក្លាហាន ទទួលបានសុខសុវត្ថិភាពក្នុងការតស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមឱ្យព្រះរាជាណាចក្រកម្ពុជា មានភាពចម្រុងចម្រើន សម្បូរសប្បាយ សុខសន្តិភាពជានិច្ចនិរន្ត៍តរៀងទៅ។

លើសពីនេះសូមឱ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នា ជាធ្លុងមួយ ដើម្បីតស៊ូការពារបូរណភាពដែនដីខ្មែរ ឱ្យឋិតឋេរចីរកាលតរៀងទៅ និងសូមឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគ ជ័យក្នុងការតតាំងតទល់ជាមួយសត្រូវឈ្លានពាន ទាំងនយោបាយការទូត និងទាំងសមរភូមិផ្លូវច្បាប់លើឆាកអន្តរជាតិ ការចរចាការទូតគ្រប់ទីកន្លែង គ្រប់ទិសទីទាំងអស់ ក៏សុំទទួលបានជ័យជំនះចាប់ពីពេលនេះតរៀងទៅ។
សូមជម្រាបថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងយកព្រះរាជហទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ជាវីរកងទ័ពជួរមុខ និងប្រជារាស្ត្រជាជនភៀសសឹក ដោយក្នុងរយៈពេលកន្លងមក ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យ និងព្រះរាជអំណោយដ៏ច្រើនសន្ធឹកសន្ធាប់ និងជាច្រើនលើក តាមរយៈព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គដែលឋិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕






ដោយ៖ គឿន វេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


