ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ដង្កោ ចុះរៀបចំសណ្ដាប់ធ្នាប់ និងបាញ់ថ្នាំហាមឃាត់មិនឱ្យមានការរំលោភផ្លូវសាធារណៈ
អាជ្ញាធរសង្កាត់ដង្កោ ខណ្ឌដង្កោ បានដឹកនាំកម្លាំងប្រជាការពារចុះរៀបចំសណ្ដាប់ធ្នាប់ និងបាញ់ថ្នាំក្រហមកំណត់មិនឱ្យប្រជាពលរដ្ឋដាក់តាំងសម្ភារៈលក់ដូរលើចំណីផ្លូវសាធារណៈនោះទេ។


ការចុះរៀបចំខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទីទី ០៨ ខែសីហា ឆ្នាំ ២០២៥ នៅលើកំណាត់ផ្លូវ ២១៧ ក្នុងភូមិសាស្ត្រសង្កាត់ដង្កោ ខណ្ឌដង្កោ។


អាជ្ញាធរបានឱ្យដឹងថា ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ល្អ បញ្ចៀសការរំលោភយកចំណីផ្លូវសាធារណៈមកប្រកបរបរផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី ០៨ សីហា នេះ លោក ប៉ែន ហាន សមាជិកក្រុមប្រឹក្សាសង្កាត់ តំណាងលោកស្រី សៀង សេរី ចៅសង្កាត់ដង្កោ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ចុះរៀបចំសណ្ដាប់ធ្នាប់ និងបានបាញ់ថ្នាំក្រហមកំណត់មិនឱ្យមានការលក់ដូរ ដាក់តាំងសម្ភារៈផ្សេងៗ លើចំណីផ្លូវសាធារណៈនោះទេ។

អាជ្ញាធរបានបន្តថា ក្នុងករណីបើមានប្រជាពលរដ្ឋណាមិនសហការ និងមិនស្តាប់ការណែនាំ អាជ្ញាធរនឹងមានវិធានការ៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


