ព័ត៌មានជាតិ
ស្រ្តីជនជាតិដើមភាគតិចទទួលមរណភាពដោយសារជម្ងឺរ៉ាំរ៉ៃ បន្សល់ទុកកូន៤នាក់ ក្នុងស្ថានភាពក្រលំបាក
ស្រ្តីជនជាតិដើមភាគតិចឈ្មោះ ម៉ែន លឹម អាយុ ៣០ ឆ្នាំ រស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី បានទទួលមរណៈភាព ដោយបន្សល់ទុកកូនៗចំនួន ៤នាក់ ក្នុងនោះទារុកអាយុ ៥ខែ ម្នាក់។ មរណភាពនេះ កើតឡើងបន្ទាប់ពីអ្នកស្រីបានដើរដួលគួបផ្សំជាមួយនឹងជម្ងឺរ៉ាំរ៉ៃប្រចាំកាយ។

លោក កាលី ក្រាច ជាមេភូមិឡាមើយ បានឱ្យដឹងថា ស្ត្រីរូបនោះពីមុនមកមានជម្ងឺស្បូន ប៉ុន្តែក្រោយព្យាបាលបានធូរស្រាល និងមានកម្លាំងជាងមុន ក៏ទៅធ្វើការងារស្រែចម្ការដូចធម្មតា។ ប៉ុន្តែនៅថ្ងៃទី ១០ ខែសីហា ពេលគាត់ត្រឡប់ពីស្រែមកដល់ផ្ទះវិញ ដើរសុខៗក៏ដួលប្រកាច់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យស្រុក។ លោកថា៖«តែដោយអ្នកជម្ងឺមានអាការៈធ្ងន់ធ្ងរពេក ក៏បញ្ចូនបន្តទៅមន្ទីរខេត្ត ហើយខាងពេទ្យមិនអាចសង្គ្រោះបាន ក៏បានទទួលមរណភាពតែម្តងទៅ»។
ចំណែកគ្រូពេទ្យទ្រទ្រង់សុខភាពប្រចាំតំបន់នោះ កញ្ញា ណា ង៉ែត ឱ្យដឹងថា ក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះដែរ ប៉ុន្តែដោយសារស្រ្តីនោះមានជំងឺប្រចាំកាយ អាការៈធ្ងន់ធ្ងរ ទើបមិនអាចសង្គ្រោះទាន់។

ក្រោយម្តាយទទួលមរណភាព បានបន្សល់ទុកូន ៤នាក់ ស្រី៣នាក់ និងប្រុសម្នាក់ ខណៈស្ថានភាពគ្រួសារជួបការលំបាក។ បុរសជាប្តី បានថ្លែងប្រាប់ថា បន្ទាប់ពីភរិយាស្លាប់ទៅធ្វើឱ្យស្ថានភាពក្នុងគ្រួសារកាន់តែលំបាក ណាមួយកូនត្រូវទៅរៀន ហើយត្រូវចិញ្ចឹមកូនតូចអាយុ ៥ ខែ ដែលធ្វើលោកពិបាកចេញទៅរកការងារធ្វើ ឬធ្វើស្រេ។ ក្នុងន័យនេះ លោកអំពាវនាវដល់សប្បុរជនមេត្តាផ្តល់ជំនួយជាសម្ភារៈ ឬគ្រឿងឧបភោគ សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


