Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ២នាក់ទទួលបានការងារតាមរយៈក្រសួងការងារ បន្ទាប់ពីបង្ហោះលើបណ្ដាញសង្គមថា គ្មានការងារធ្វើ

បានផុស

នៅ

ពលករខ្មែរ២នាក់ដែលល្បីលើបណ្តាញសង្គម ដោយសារតែផុសថា គ្មានការងារធ្វើពេលនេះទទួលបានការងារធ្វើហើយ នៅរោងចក្រ Di Lux តាមរយៈការសម្របសម្រួលរបស់អគ្គនាយកដ្ឋានការងារ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធុក ជា ពលករខ្មែរវិលត្រលប់មកពីប្រទេសថៃ បានលើកឡើងថា ពេលដែលមកដល់ខ្មែរមានការងារធ្វើ លោក​ឈប់គិតស្រមៃចង់ត្រលប់ទៅធ្វើការនៅប្រទេសថៃទៀតហើយ ព្រោះនៅប្រទេសខ្មែរមានភាពងាយស្រួលជាងធ្វើការងារនៅប្រទេសថៃ ក្នុងនោះទី១គឺ មិនបាច់ធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ទី២ មិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅធ្វើការអស់ច្រើន ទន្ទឹមនោះ មានការចំណាយតិចលើទឹកភ្លើង ជាពិសេសនៅប្រទេសរបស់ខ្លួនឯងមានទំនុកចិត្ត និងមានភាពកក់ក្តៅ។

លោកនិយាយថា «ខ្ញុំចង់អរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែជួយប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យមានការងារធ្វើ វិលត្រលប់ចូលស្រុកមកវិញ។ សូមបងប្អូនដែលនៅថៃ វិលត្រលប់ចូលស្រុកវិញព្រោះស្រុកយើងមិនខ្វះការងារធ្វើនោះទេ»

អ្នកស្រី ឆើត ស្រម៉ៃ ពលករខ្មែរវិលត្រលប់មកពីប្រទេសថៃ ប្រាប់ថា មានមូលហេតុមួយចំនួនដែលធ្វើឱ្យអ្នកស្រី មិនអាចបន្តនៅធ្វើការក្នុងប្រទេសថៃ ទី១គឺ មានគេមើលងាយមើលថោក មិនឱ្យតម្លៃ ធ្វើទុក្ខបុកម្និញបងប្អូនខ្មែរច្រើនពេក ទី២ ការត្រលប់មកវិញជារឿងល្អ ព្រោះមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងជួយស្វែងរកការងារឱ្យធ្វើបានយ៉ាងសមរម្យ។

អ្នកស្រីថា «នាងខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ហើយក៏ចង់ផ្តាំផ្ញើដល់បងប្អូនដែលនៅប្រទេសថៃ បើចុះមកខ្មែរវិញ សូមទាក់ទងតាមលេខ ១២៩៧។ នាងខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល និងបងៗក្រុមការងារដែលបានយកចិត្តទុកដាក់ លើនាងខ្ញុំដែលជាពលករ ទើបមកពីប្រទេសថៃ»។

សូមបញ្ជាក់ថា ពលករខ្មែរដែលចង់សួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ Hotline 1297 ដើម្បីរកការងារធ្វើបានលឿនរហ័ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម