ព័ត៌មានជាតិ
វិធានការហាមជក់បារីនៅលើផ្លូវថ្មើរជើងចតុមុខ នឹងចាប់ផ្តើមអនុវត្តនៅខែកញ្ញាខាងមុខនេះ
អភិបាលរងរាជធានីភ្នំពេញ លោក ហួត ហៃ បានឱ្យដឹងថា វិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅលើផ្លូវថ្មើរជើងចតុមុខ នឹងត្រូវអនុវត្តចាប់ពីខែ កញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។ វិធានការនេះ គឺមិនអនុញ្ញាតិឱ្យជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១ យប់។

នេះជាការបញ្ជាក់របស់លោក ហួត ហៃ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅផ្លូវថ្មើរជើងចតុមុខ» ជូនដល់បងប្អូនជាអាជីករធ្វើអាជីវកម្មនៅលើផ្លូវថ្មើរជើងចតុមុខ នាថ្ងៃទី ២០ ខែសីហានេះ។ លោកបានលើកឡើងថា ផ្លូវថ្មើរជើងចតុមុខ ទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សន្តយ៉ាងច្រើនកុះករ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោកឈ្មោះថា «ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី»។
លោកបញ្ជាក់ថា ដូច្នេះដើម្បីឱ្យផ្លូវថ្មើរជើងចតុមុខ កាន់តែល្អប្រសើរ ទទួលបានភាពពេញនិយមមួយកម្រិតថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមការយកចិត្តទុកដាក់លើការបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសម្អាតអនាម័យបរិស្ថានមួយកម្រិតថែមទៀត ។ លោកថា៖« ការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ”នេះធ្វើឡើងតែនៅរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទី ផុតពីថ្ងៃ និងម៉ោងនេះពួកគាត់អាចជក់បាន»។
ពាក់ព័ន្ធសិក្ខាសាលាខាងលើវិញ លោក ហួត ហៃ លើកឡើងថា គឺដើម្បីឱ្យបងប្អូនជាអាជីករដែលបាននិងកំពុងធ្វើអាជីវកម្មនៅលើផ្លូវថ្មើរជើងចតុមុខ បានយល់ដឹងនិងចូលរួមទាំងអស់គ្នា ដើម្បីធ្វើឱ្យគម្រោងនៃការហាមមិនឱ្យជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ទទួលបានជោគជ័យ។


កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តគម្រោង ពង្រឹងវិធានការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ ដោយក្នុងនោះហាមផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ គ្រប់ទម្រង់។
ក្នុងវិធានការនេះ ក៏ហាមប្រើប្រាស់ ចែកចាយ ជួញដូរ ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់គ្រប់ប្រភេទ គ្រប់ទីកន្លែងនៃបរិវេណផ្លូវថ្មើរជើងចតុមុខ មានជាអាទិ៍ បារីអេឡិចត្រូនិច (E-Cigarettes) ឬ វេប (VAPE) ផលិតផល អេច ធី ភី (HTP) និងស៊ីហ្សា (Shisha) ជាដើម៕
ដោយ៖ ស្រីរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


