ព័ត៌មានជាតិ
ពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ ទទួលបានការងារជាបន្តបន្ទាប់តាមរយៈយន្តការរបស់ក្រសួងការងារ
ពលករខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ ទទួលបានឱកាសការងារជាបន្តបន្ទាប់តាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំយកឱកាសការងារទៅដល់មូលដ្ឋាន បន្ទាប់ពីពួកគាត់បានមកដល់ស្រុកកំណើត។

អ្នកស្រី ផល សុខលី ជាពលករខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ទទួលបានឱកាសការងារថ្មីតាមរយៈមកសម្ភាសនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។

អ្នកស្រីបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការងារភ្លាមៗ ខណៈដែលអ្នកស្រីទើបតែវិលត្រលប់មកពីប្រទេសថៃ។ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលទទួលបានការងារថ្មី ហើយខ្ញុំសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយរកការងារដល់ខ្ញុំ ក៏ដូចជាពលករខ្មែរដទៃទៀតផងដែរ»។

ពលករខ្មែរមួយរូបទៀតដែលទើបត្រលប់មកពីប្រទេសថៃ ក៏ទទួលបានឱកាសការងារថ្មីភ្លាមដែរ តាមរយៈការសម្ភាសនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បាននិយាយថា អ្នកស្រីសប្បាយរីករាយយ៉ាងខ្លាំង ដោយមានការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អ្នកស្រីបាននិយាយថា «ខ្ញុំសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ សូមវិលត្រលប់មកធ្វើការងារក្នុងប្រទេសកំណើតយើងវិញ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាយើង មិនខ្វះឱកាសការងារនោះទេ»។

ចំណែកពលករខ្មែរមួយរូបទៀតដែលទើបត្រឡប់មកពីប្រទេសថៃដែរនោះ បានលើកឡើងថា «ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ មកប្រទេសខ្មែរយើងមកមិនចេះខ្វះការងារទេ ព្រោះរាជរដ្ឋាភិបាលយើងបានរៀបចំការងារល្អៗ មានទីកន្លែងស្នាក់នៅទៀត។ ពេលខ្ញុំមកដល់ភ្លាម គឺមានការងារថ្មីធ្វើភ្លាម ហើយថៅកែចិត្តល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ មានបាយទឹកឱ្យហូបអត់មានការពិបាកអីទេ»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ២៣ ម៉ោង agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


