ព័ត៌មានជាតិ
អ្នកនាំពាក្យ អំពាវនាវកុំឱ្យឆ្លងដែនទៅថៃខុសច្បាប់ ដោយគួរតែស្វែងរកការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋានទើបជាការប្រសើរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា “បងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ដោយពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ តាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋាន ព្រោះការងារក្នុងស្រុកសំបូរបែប សុវត្ថិភាពជាង ចំណាយតិចជាង និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍ការថែទាំសុខភាព និងប្រាក់សោធន ដែលនៅប្រទេសថៃ មិនមាននោះឡើយ”។

បន្ថែមលើនេះ បម្រើការងារក្នុងស្រុក ក៏អាចធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អាចរស់នៅជួបជុំក្រុមគ្រួសារ គ្មានការវាយធ្វើបាប ឬអំពើហិង្សា និងមិនចំណាយច្រើនលើការរស់នៅប្រចាំថ្ងៃបន្ថែមទៀតដែរ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល។

ដើម្បីទទួលបានឱកាសការងារក្នុងស្រុកនេះដែរ លោក ស៊ុន មេសា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាក់ទងទៅកាន់លេខ ១២៩៧ ឬក៏អាចទាក់ទងអាជ្ញាធរមូលដ្ឋាន ដែលកំពុងរង់ចាំសម្របសម្រួល និងស្វែងរកការងារជូន ខណៈដែលឱកាសការងារ កំពុងមានតម្រូវការជាច្រើនម៉ឺនកន្លែង ទាំងវិស័យក្នុងប្រព័ន្ធ និងវិស័យក្រៅប្រព័ន្ធ។ បើតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា គិតត្រឹមថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥នេះ នៅទូទាំងប្រទេសកម្ពុជា មានឱកាសការងារសរុបជាង ៩ម៉ឺននាក់។

ជាមួយគ្នានេះ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយគិតត្រឹមខែកក្កដា ឆ្នាំ ២០២៥នេះ ប្រទេសកម្ពុជានៅមានឱកាសការងារប្រមាណជាង ៣០ម៉ឺនកន្លែងបន្ថែមទៀត តាមរយៈគម្រោងវិនិយោគជាង ៤០០ ដែលមាននៅកម្ពុជា។

ដូច្នេះ ចំណុចសំខាន់បំផុត បងប្អូនគួរតែស្វែងរកការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧ ឬអាជ្ញាធរមូលដ្ឋានដើម្បីទទួលបានប្រាក់ខែសមរម្យ, អត្ថប្រយោជន៍នានាដែលច្រើនជាងនៅក្រៅប្រទេស ខណៈដែលការធ្វើចំណាកស្រុកដោយគ្មានឯកសារ នឹងជួបប្រទះការចំណាយលុយលើមេខ្យល់ បញ្ហាសុវត្ថិភាពដោយសារមានការរើសអើង ការកេងប្រវ័ញ្ច និងអាចប្រឈមនឹងជាប់ពន្ធនាគារ ជាដើម។ នេះបើតាមលោក ស៊ុន មេសា ដដែល៕





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


