ព័ត៌មានជាតិ
នគរបាលកម្ពុជាចំនួន១៨រូបជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី
និស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពសមស្របតាមលក្ខខណ្ឌតម្រូវចំនួន១៨រូប ទទួលបានឱកាសទៅសិក្សានៅប្រទេសតួកគី។

ឱកាសទៅសិក្សានៅប្រទេសតួកគីពេលនេះ ធ្វើឡើងតាមរយៈអាហារូបករណ៍ដែលតួកគីផ្តល់ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ដែលចែកជា២ជំនាន់។ តាមរបាយការណ៍របស់លោកនាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជំនាន់ទី១ គឺក្នុងឆ្នាំសិក្សា២០២៤-២០២៥ តួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន៨កន្លែង ដែលក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤កន្លែង សិក្សារយៈពេល២ឆ្នាំ និងថ្នាក់បរិញ្ញាបត្រចំនួន៤កន្លែង សិក្សារយៈពេល៥ឆ្នាំ នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល នៃបណ្ឌិត្យសភានគរបាលជាតិតួកគី។

ដោយឡែក ឆ្នាំសិក្សា២០២៥-២០២៦ នាយឧត្តមសេនីយ៍ ឯក មនោសែន បន្តឱ្យដឹងថា តួកគីបានផ្តល់អាហារូបករណ៍បន្ថែមទៀតដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន១០កន្លែង ដែលជាជំនាន់ទី២ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥កន្លែង និងថ្នាក់បរិញ្ញាបត្រ៥កន្លែង។ សរុបទាំង២ជំនាន់នេះ គឺតួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន១៨កន្លែង ស្មើនឹងនិសិត្សចំនួន១៨រូប ក្នុងនោះមានប្រុស១២រូប និងស្រីចំនួន៦រូប។
បណ្ឌិត្យសភានគរបាលជាតិតួកគី (TNPA) គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលខុសត្រូវលើគ្រប់ទម្រង់នៃការបណ្តុះបណ្តាលមន្រ្តីនគរបាល រួមទាំងថា្នក់ដឹកនាំកម្រិតមធ្យម និងថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុតនៃអង្គភាពនគរបាលជាតិតួកគី ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៧ ក្រោមឈ្មោះវិទ្យាស្ថាននគរបាលនិងបានប្តូរឈ្មោះជាបណ្ឌិត្យសភានគរបាលជាតិតួកគី បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សាតួកគីក្នុងឆ្នាំ១៩៨៤ ហើយបានក្លាយជាសមាជិកនៃក្រុមប្រឹក្សាអន្តរសាកលវិទ្យាល័យតួកគីក្នុងឆ្នាំ២០០១ ដោយការធ្វើវិសោធនកម្មច្បាប់។

លើកឡើងក្នុងពិធីសំណេះសំណាល កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្ត និងជំរុញដល់ក្រុមនិស្សិតនគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគីនេះ ត្រូវខិតខំរៀនសូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិ និងប្រជាជន ធ្វើយ៉ាងណាកុំធ្វើឱ្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃខកបំណងឱ្យសោះ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


