ព័ត៌មានជាតិ
ទឹកទន្លេមេគង្គក្រចេះ ហក់ឡើងជាលើកទីពីរក្នុងឆ្នាំ២០២៥
ស្ថានភាពទឹកទន្លេមេគង្គក្រចេះ បានហក់ឡើងជាថ្មីម្តងទៀត នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដែលបានឡើងដល់ ២០,៦៧ ម៉ែត្រ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នា។
យោងតាមព្រឹត្តបត្រព្យាករណ៍ធាតុអាកាសខេត្តក្រចេះបានឱ្យដឹងថា ខេត្តក្រចេះទទួលឥទ្ធិពលពីកម្រិតសម្ភាធខ្សោយ និងខ្យល់មូសុងនិរតី ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពបែបនេះធ្វើឱ្យអាកាសធាតុ សីតុណ្ហភាពពី ២៥-៣២ អង្សាសេ ខ្យល់ប្រែប្រួលទិសមានល្បឿនពី ១ ទៅ ៤ ម៉ែត្រ ក្នុង១វិនាទី និងមានភ្លៀងផ្គររន្ទះពីតិចទៅមធ្យម។


គិតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោង ១៦:០០នាទី ស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក នាវេលាម៉ោង៧ព្រឹក ២០,៦៧ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ។
លោក ហេង រតន៍ម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានឱ្យកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា នេះថា ចំពោះស្ថានភាពទឹកទន្លេមេគង្គក្រចេះ កម្រិតកម្ពស់ទឹកបានហក់ឡើង ២០,៦៧ម៉ែត្រ ជាថ្មីម្តងទៀតនៅខែកញ្ញានេះ បន្ទាប់ពីហក់ឡើង ២០,៨០ម៉ែត្រ កាលពីថ្ងៃទី២ ខែសីហា កន្លងទៅ ដែលជាជំនន់ទឹកភ្លៀង និងមានរយៈពេលខ្លីតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី ស្ថានភាពទឹកបែបនេះគឺល្អ ហើយលោកគិតថា ទឹកទន្លេមេគង្គក្រចេះឆ្នាំនេះមិនឡើងដល់កម្រិតប្រកាសអាសន្ននោះឡើយ ខណៈដែលកម្រិតប្រកាសអាសន្ន ២២,០០ម៉ែត្រ៕


អត្ថបទ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


