ព័ត៌មានជាតិ
កសិដ្ឋានគិរីសួគ៌ ផ្ដល់ការបញ្ចុះតម្លៃ ទិញមួយថែមមួយ ដើម្បីជួយសម្រួលពលរដ្ឋកម្ពុជា ឆ្លងកាត់គ្រាលំបាកទាំងអស់គ្នា
ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលវិនិយោគលើកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា បានបន្តការជួយរបស់ខ្លួនដល់ពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាក នៃកូវីដ១៩ ដោយផ្ដល់ការបញ្ចុះតម្លៃទិញមួយថែមមួយ នូវផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិ ១០០ ភាគរយ ពីថ្ងៃនេះតទៅ។

អតិថិជនទាំងអស់ ដែលទិញទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយ របស់កសិដ្ឋានគិរីសួគ៌មួយដប ចំណុះ២ លីត្រ ឬ ចំណុះ៨៣០មីលីលីត្រ នឹងទទួលបានទឹកដោះគោ ១ដប ទំហំដូចគ្នាបន្ថែមទៀតដោយឥតគិតថ្លៃ។ ទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌ អាចរកទិញបានតាម ផ្សារនិងហាងទំនើបធំៗទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជានៅផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន និងផ្សារទំនើបជាច្រើនផ្សេងទៀត។


លោក ឈរ រិទ្ធី នាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក មានប្រសាសន៍ថា “យើងជាក្រុមហ៊ុនក្នុងស្រុក មានលក្ខណៈស្តង់ដារអន្តរជាតិ ហើយក្រុមហ៊ុនក៏មានមោទនភាពដែលយើងអាចជួយប្រជាពលរដ្ឋរបស់យើងក្នុងដំណាក់កាលដ៏លំបាកនៃសម័យកូវីដនេះ”។ ក្រុមហ៊ុនជាច្រើនក្នុងស្រុកបានបន្តការជួយដល់ប្រទេសកម្ពុជា តាមរយៈការបញ្ចុះតម្លៃ ឬការបរិច្ចាគដល់បុគ្គលិកជួរមុខរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។
នាពេលថ្មីៗនេះ ក្រុមហ៊ុនបានបរិច្ចាគទឹកដោះគោស្រស់រាប់រយដប និងយ៉ាអួរាប់រយកំប៉ុងសម្រាប់គ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ ឬហៅកាត់ថា TYDA ដើម្បីឲ្យក្រុមគ្រូពេទ្យដ៏ក្លាហានវ័យក្មេងដែលកំពុងធ្វើការនៅជួរមុខទាំងអស់នោះ ទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់។ ការផ្ដល់ជូននាពេលនេះ គឺធ្វើឡើងក្នុងខែមេសាពេញតែម្ដង ហើយក្រុមហ៊ុននឹងពិចារណាបន្តការផ្ដល់ជូននេះអាស្រ័យលើស្ថានភាពជាក់ស្ដែង។

លោក ឈរ រិទ្ធី បានបន្ថែមទៀតថា “យើងក៏មានគោលបំណងជួយទ្រទ្រង់នូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើង ដោយផ្តល់នូវកម្មវិធីដែលទិញ១ថែម១នេះ ប៉ុន្តែយើងក៏លើកទឹកចិត្តអោយប្រជាពលរដ្ឋរបស់យើងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់រដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ។ ដូចនេះការប្រូម៉ូត ឬកម្មវិធី ទិញ១ថែម១ នេះគឺយើងអាចជួយគាត់ក្នុងការកាត់បន្ថយនូវចំនួនដែលគាត់ទៅដើរផ្សារ ឧទាហរណ៍ពីមុនគាត់ទៅ៣ដងក្នុង១អាទិត្យ ឥឡូវគាត់អាចទៅម្ដង ឬ ២ដងក្នុង១អាទិត្យ”។



ផលិតផលទឹកដោះគោសុទ្ធ ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌អាចរកទិញបាន តាមរយៈកម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទ Nham24 នេះបានន័យថា អតិថិជនអាចកាត់បន្ថយការធ្វើដំណើទៅផ្សារ ក្នុងកំឡុងពេលដ៏លំបាកនេះ ដែលនឹងចូលរួមក្នុងវិធានរក្សាគម្លាតសុវត្ថិភាព ហើយជួយប្រទេសជាតិឲ្យជៀសផុតពីវិបត្តិនេះផងដែរ។ ដើម្បីស្វែងយល់បន្ថែមអំពីកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកhttps://www.facebook.com/kirisufarm. ៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ



