Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ២៨ គ្រួសារ ត្រូវបានជម្លៀស ខណៈ ១,៩០១ គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ នៅខេត្តក្រចេះ

បានផុស

នៅ

គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៧:០០នាទីព្រឹក ស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក ២០,៧៥ម៉ែត្រ ធៀបនឹងថ្ងៃម្សិលម៉ិញ ២០,៤៧ម៉ែត្រ មានការហក់ឡើង។

ផ្អែកតាមស្ថានភាពទឹកជំនន់ បានបង្កផលប៉ះពាល់និងខូចខាតដល់ប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័ ដំណាំកសិកម្ម និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅក្នុង ក្រុង ស្រុក ចំនួន ០៣ ក្នុងខេត្ត រួមមាន៖ ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី ស្មើនឹង ៩ឃុំ និងភូមិចំនួន ៤០ភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គក្រចេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន ១,៩០១ គ្រួសារ ស្មើ ៧.៨២៣នាក់ និងជម្លៀសប្រជាពលរដ្ឋ ចំនួន ២៨គ្រួសារ។ ប៉ះពាល់ផ្ទះសម្បែង ៣៣៩ខ្នងផ្ទះ, សាលារៀន ៣កន្លែង, មណ្ឌលសុខភាព ២២កន្លែង, វិហារសាសនា ៣កន្លែង, និងអណ្តូងទឹក ៥កន្លែង។

រីឯដំណាំកសិកម្ម បង្កផលប៉ះពាល់ស្រូវសន្ទូង/ពង្រោះ សរុប ៧៤១ហិកតា ខូចខាត់អស់ ១៦៥ហិកតា និងប៉ះពាល់ដំណាំរួមផ្សំ សរុប ១៦៧ហិកតា និងប៉ះពាល់វិស័យហេដ្ឋារចនា សម្ព័ន្ធលិចផ្លូវគ្រួសក្រហម /ដីសប្រវែង ១៧,៣០៥ម៉ែត្រ។

ទោះជាយ៉ាងណាក្តី អាជ្ញាធរខេត្តក្រចេះ ក៏បានត្រៀមរួចជាស្រេចផងដែរក្នុងកិច្ចការជួយអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ឱ្យបានទាន់ពេលវេលា៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម