ព័ត៌មានជាតិ
ប្រទះឃើញនាឡិកាទាហានជើងទឹកខ្មែរ ២គ្រឿងនៅដើរធម្មតា ក្រោយលិចនៅបាតទន្លេមេគង្គជាង៤៦ឆ្នាំ
ក្រុមការងារអន្តរក្រសួងរុករកគ្រាប់មិនទាន់ផ្ទុះនៅក្រោមទឹក នៅថ្ងៃទី ០៧ ខែមេសា បានបើកប្រតិបត្តិការស្រង់នាវាចម្បាំង១គ្រឿងដែលបានលិចតាំងពីសម័យសង្គ្រាមចេញពីទឹកស្ថិតនៅភូមិ វាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ជាប្រតិបត្តិការដើម្បីបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក ដោយរកឃើញគ្រាប់ជាង ១៦ តោន ហើយមាន៩០% មិនទាន់ផ្ទុះ។ ក្រៅពីនេះក៏មានសម្ភារៈ អាវុធ របស់របរប្រើប្រាស់មួយចំនួនទៀត។

ក្នុងកិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងមួយនេះ កងកម្លាំងជំនាញក៏បានប្រទះឃើញនាឡិកាដៃម៉ាក TITONI ចំនួន ២ គ្រឿងដែលបានលិចទឹកអស់រយៈពេលជាង៤៦ឆ្នាំទៅហើយនៅរក្សបានរូបរាង ខ្សែគ្មានច្រែះចាប់ហើយម៉ាស៊ីនអាចដំណើរការបានធម្មតា បន្ទាប់ពីយកមកដុសលាង។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឲ្យដឹងថាប្រតិបត្តិការស្រង់នាវាបានបញ្ចប់ហើយ ដោយបានបញ្ជូននាវា និងសម្ភារៈ គ្រាប់យុទ្ធភណ្ឌមួយចំនួន ត្រៀមដាក់តាំងនៅក្នុងសារមន្ទីរ។ លោកថាការងារដែលនៅសេសសល់គឺតិចតួច ប្រមាណ ១ សប្តាហ៍ទៀត។

លោក ម៉ី សុភា បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ០៨ ខែមេសានេះថា កម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌក៏បានរកឃើញនាឡិការម៉ាក TITONI ចំនួន ២ គ្រឿង ដែលជាប្រភេទនាឡិកាមិនប្រើថ្ម នៅរក្សាបានរូបរាងមិនមានច្រែះចាប់ នឹងដំណើរការបានធម្មតា បន្ទាប់ពីយកមកជូត ដុសលាង។
លោកម៉ី សុភាបញ្ជាក់ “នាឡិកា ២ គ្រឿងនិង វាងាប់ហើយ ប៉ុន្តែដល់ពេលយើងយកមកជូតសម្អាត ហើយគោះចុះគោះឡើងទៅវាដើរឡើងវិញធម្មតា”។ លោកបញ្ជាក់ថា អាយុកាលនាឡិកានេះ មិនក្រោមពី ៦០ឆ្នាំ៕





អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


