ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យការរុះរើសំយាបផ្ទះ និងកាប់ឆ្ការព្រៃ បើកប្រព័ន្ធលូបង្ហូរទឹក បញ្ចៀសការជន់លិច
កាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យមើលការចុះរុះរើសំយាបផ្ទះដែលពលរដ្ឋសាងសង់រំលោភចំណីផ្លូវសាធារណៈ និងកាប់ឆ្ការព្រៃដុះទ្រុបលើប្រឡាយទឹក ដើម្បីកាយស្តារបើកចរន្តទឹកឲ្យហូរបានលឿន។


អាជ្ញាធរបានឲ្យដឹងថា ដោយសារតែប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម បានសាងសង់សំយាបផ្ទះរំលោភចូលចំណីផ្លូវសាធារណៈ ដោយមានការយកចិត្តទុកដាក់ពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ៨ និង ០០ នាទីព្រឹក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះពិនិត្យមើលការរុះរើសំយាបផ្ទះដោយស្ម័គ្រចិត្ត ដើម្បីសម្រួលចរាចរណ៍ និងរក្សាចិញ្ចើមផ្លូវសាធារណៈ។


ជាមួយគ្នានេះ លោក ប៉ាង លីដា ក៏បានដឹកនាំក្រុមការងារចុះកាប់ឆ្ការព្រៃរកមើលមាត់លូ និងពិនិត្យស្ថានភាពប្រឡាយមេ រកវិធីសាស្ត្រកាយស្តារប្រព័ន្ធលូខាងលើ ដើម្បីសម្រួលចរន្តទឹកហូរបានលឿន បញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា។



លោក ប៉ាង លីដា បានបញ្ជាក់ថា ក្រោយកាប់ឆ្ការព្រៃឃើញថា នៅលើផ្ទៃទឹកប្រឡាយ និងប្រព័ន្ធលូពោរពេញទៅដោយសំរាម កាកសំណល់ជាច្រើន ដែលពលរដ្ឋមួយចំនួនបានបោះចោល។ អាជ្ញាធរ អំពាវនាវដល់ពលរដ្ឋទាំងអស់ សូមមេត្តាវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ងាយស្រួលដល់ឡានដឹកសំរាមមកយកទៅចាក់ចោល និង ដើម្បីបរិស្ថាន អនាម័យ សោភ័ណភាពទីក្រុងស្អាត៕
អត្ថបទ ៖ សុខា
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
សេដ្ឋកិច្ច១៥ ម៉ោង agoក្រុមហ៊ុនរបស់ចិន SF Holding ចាប់អារម្មណ៍ ពង្រីកការវិនិយោគវិស័យដឹកជញ្ជូន នៅកម្ពុជា


