ព័ត៌មានជាតិ
តុលាការបើកការសាកសួរ សន្តិសុខយាមធនាគារABAដែលបាញ់បុរសម្នាក់ស្លាប់
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក សិត វណ្ណៈ កំពុងបើកការស៊ើបសួរលើសំណុំរឿងសន្តិសុខម្នាក់យាមនៅធនាគារABA ពាក់ពន្ធករណីផ្ទុះអាវុធបាញ់ការពារខ្លួនបណ្តាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម។
បុរសរូបនេះមានឈ្មោះ ភឿន ភិរៈ អាយុ ៣៦ឆ្នាំ ជាមន្ត្រីនគរបាលជាតិបម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ។

ចំណែកជនរងគ្រោះដល់ជីវិត មានឈ្មោះ អ៊ូ សុផារ៉ាត់ អាយុ២៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី ៨ ខែមេសានេះ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ ឈ្មោះ ភឿន ភិរៈ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពីករណីផ្ទុះអាវុធ ចំនួន ៤ គ្រាប់បាញ់ទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់ ក្នុងការការពារ ខ្លួន ដើម្បីធ្វើការសាកសួររកបទល្មើសសម្រាប់ដាក់បន្ទុកលើជនសង្ស័យ។
ជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលសាកសួរនៅឡើយទេ ដូច្នោះក្រោយពីសាកសួរចប់សព្វគ្រប់ហើយ ទើបតំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ។

សូមរំឭកថា ករណីផ្ទុះអាវុធចំនួន៤គ្រាប់ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗកាលពីយប់ថ្ងៃទី ០៦ ខែមេសា ផ្តើមចេញពីយុវជនពីរនាក់ បានឈ្លោះដេញវាយគ្នា ហើយរត់ដល់កន្លែងយាមកាមនៅធនាគារ ABA រហូតដល់មន្ត្រីនគរ បាលដែលយាមនៅធនាគារ ABA ធ្វើការហាមឃាត់ និងដេញពួកគេទាំងពីរនាក់ ឲ្យចេញពីកន្លែងគ្រប់គ្រង ប៉ុន្តែយុវជនមួយរូប បានខឹងសម្បា ក៏ត្រឡប់មកវិញកាន់កូនកាំបិតចុងស្រួចដើរសំដៅបំណងចាក់ទៅលើមន្ត្រីនគរបាលរូបនោះ ត្រូវត្រូវនគរបាលដកកាំភ្លើងបាញ់ចំពីរគ្រាប់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង៕

អត្ថបទ៖មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


