Connect with us

ព័ត៌មានជាតិ

បន្ទាន់! ព្រឹកនេះដាក់ឲ្យដំណើរសាឡង់​ពីកោះនរា​ទៅ​កោះពេជ្រ បន្ថយ​កកស្ទះ​ស្ពាន​ច្បារអំពៅ

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ០៩ ខែមេសានេះ បានដាក់ឲ្យដំណើរការសាឡង់​ឆ្លងកាត់ពី​កោះ​នរាទៅកោះពេជ្រដើម្បីរំដោះចរាចរណ៍ ខណៈដែលស្ពានព្រះ​មុនីវង្ស​ចាស់ត្រូវ​បានជួសជុល បក​​កៅស៊ូ និងអ៊ុតកៅស៊ូរយៈពេល៣ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់កម្ពុជាថ្មីថា ការដាក់ឲ្យដំណើរ​ការនេះ ធ្វើឡើងក្រោមការចូលរួមពីអាជ្ញាធរខណ្ឌ និងមន្ទីរសារធារណការរាជធានីភ្នំពេញ ដើម្បី​ដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរតាមសាឡង់ ក្នុងការរំដោះចរាចរណ៍នៅស្ពានផ្លូវ​ព្រះមុនី​វង្ស ដោយឆ្លងកាត់ទន្លេទៅមកពីកោះនរា-កោះពេជ្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម