ព័ត៌មានជាតិ
អ្នកជំនាញអប់រំ៖ បេក្ខជនជាប់បាក់ឌុបគួរជ្រើសរើសមុខវិជ្ជាណាដែលខ្លួនចូលចិត្ត និងកុំរៀនតាមគេទើបឈានទៅរកភាពជោគជ័យ
អ្នកជំនាញផ្នែកអប់រំបានណែនាំដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់គួរជ្រើសរើសមុខវិជ្ជាណាដែលស្របទៅនឹងឧបនិស្ស័យរបស់ខ្លួនមានពីកំណើតថា ខ្លួនចូលចិត្ត និងមានចំណង់ចំណូលចិត្តរៀនជំនាញអ្វីមួយច្បាស់លាស់ កុំរៀនតាមគេទើបអាចឈានទៅរកភាពជោគជ័យនាពេលអនាគត។

ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបទូទាំងប្រទេសនៅថ្ងៃតែមួយ គឺនៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៥ ចុងសប្តាហ៍នេះ។
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានលើកឡើងថា ក្រៅពីជ្រើសរើសមុខវិជ្ជាដែលស្របទៅនឹងឧបនិស្ស័យរបស់ខ្លួនមានពីកំណើត បេក្ខជនជាប់បាក់ឌុបក៏ត្រូវមើលពីតម្រូវការទីផ្សារការងារថា តើបច្ចុប្បន្ននេះជំនាញអ្វីដែលឆ្លើយតបទៅនឹងទីផ្សារបច្ចុប្បន្ន ហើយឆាប់បានការងារធ្វើពេលរៀនចប់ ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមខ្លួន ក៏ដូចជាលើកជីវភាពរស់នៅក្នុងគ្រួសារកាន់តែប្រសើរ។ ប៉ុន្តែមុខវិជ្ជាដែលសិក្សាទាំងនោះ ក៏ត្រូវស្របទៅនឹងឧបនិស្ស័យ ឬចំណង់ចំណូលចិត្តរបស់ខ្លួនផងដែរ។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តទៀតថា ចំពោះបេក្ខជនប្រឡងធ្លាក់បាក់ឌុប សូមកុំអស់សង្ឃឹម គួររៀនបរិញ្ញាបត្ររងតែម្តង ដោយមិនចាំបាច់រៀនថ្នាក់ទី១២ ឡើងវិញបន្តទៀតទេ នាំឱ្យខាតពេល តែបេក្ខជនអាចដាក់ស្វៃរិន ដើម្បីត្រៀមចូលប្រប្រឡងបន្តទៀតនៅឆ្នាំក្រោយបាន។

បច្ចុប្បន្នក្រសួងអប់រំយុវជននិងកីឡា បាននឹងកំពុងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៥ និងដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២០កញ្ញានៅទូទាំងប្រទេសបន្ទាប់ពីដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនដែលបានចាប់ផ្តើមពីថ្ងៃទី ៣១សីហា រហូតដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥នេះ មានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥,៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គ ម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់និងគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរ ការសំណេរសរុប ៣១,២០៣នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


