ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យពន្ធនាគារបន្តពង្រឹងសន្តិសុខក្នុងបន្ទប់ឃុំឃាំង
លោក ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ បានជំរុញដល់អគ្គនាយកដ្ឋានពន្ធនាគារឱ្យបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ននៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅទូទាំងប្រទេស។

ការជំរុញរបស់លោករដ្ឋលេខាធិការ បានធ្វើឡើងក្នុងកិច្ចកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ របស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយលោកបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់។

លោក ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកការងារអគ្គនាយកដ្ឋានពន្ធនាគារ បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធនាគារបន្តយកចិត្តទុកដាក់ និងពង្រឹងលើការងារសន្តិសុខនៅក្នុងពន្ធនាគារ ជាពិសេសការទប់ស្កាត់រាល់ការនាំចូលនូវវត្ថុហាមឃាត់ ជាអាទិ៍ទូរស័ព្ទដៃនិងគ្រឿងញៀន ដែលជាណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បន្ថែមពីនេះ លោក បានជំរុញលើកិច្ចការងារបែងចែកចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ ស្របតាមបែបបទ នីតិវិធី ព្រមទាំងពិនិត្យមើលលើចំណាត់ការបែងចែកវេនប្រចាំការនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ព្រមទាំងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ភាពចង្អៀតណែន ក្របខណ្ឌ និងការបណ្តុះបណ្តាលជំនាញមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារដើម្បីសម្រាលភាពចង្អៀតណែន និងបម្រើដល់ការងារសន្តិសុខ៕

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


