Connect with us

ព័ត៌មានជាតិ

ករណីលួចម៉ូតូ​មិនសម្រេច បាញ់ទាំងថ្ងៃត្រង់ក្នុង​ក្រុងកំពង់ចាម

បានផុស

នៅ

ករណីលួចម៉ូតូហើយមិនបានសម្រេចម្ចាស់មកទាន់ប្លន់បាញ់មួយគ្រាប់ ត្រូវស្ត្រីម្នាក់ ដេកដួលទៅនឹងដី កាលពីវេលាម៉ោង១៖៣០ នាទីថ្ងៃទី ០៩ ខែមេសា ស្ថិតនៅផ្លូវក្រោយKTVភោជនីយដ្ឋានទន្លេអុំ សង្កាត់ បឹងកុក ក្រុងកំពង់ចាម ខេត្ត កំពង់ចាម។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាស្មានតែប្តីប្រពន្ធឈ្លោះប្រកែកប្រតាយប្រ​តប់​គ្នាក៏ស្រែកហៅតៃកុងឡានលុចស៊ីសដែលធ្វើដំណើរឆ្លងកាត់ជួយឃាត់ ដឹងអីប្រតាយប្រតប់ដោះដៃបាន ក៏លើកកាំភ្លើងខ្លីបាញ់មួយគ្រាប់ ត្រូវស្ត្រីរងគ្រោះដេកដួលទៅនឹងដី បុរសនោះក៏រត់សំដៅទៅឡើងជិះម៉ូតូស្រ្តីម្នាក់កំពង់សំចត​រង់ចាំជាស្រេច គេចខ្លួនបាត់ស្រមោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលប្រាប់ថាពេលប្រជាពលរដ្ឋដឹងថាជាករណីលួចម៉ូតូប្លន់បាញ់ទាំងថ្ងៃត្រង់បែបនេះក៏រត់ទៅប្តឹងសមត្ថកិច្ច មេភូមិបឹងកុកសង្កាត់ បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាមជួយអន្តរាគមន៍។

តាមការបញ្ជាក់របស់ លោក អ៉ឹង ប៊ុន អធិការក្រុងកំពង់ចាម បានឲ្យដឹងថា នេះជាករណី ប៉ងកាច់សោរយកម៉ូតូ តែមិនបានសម្រេច ត្រូវម្ចាស់មកទាន់ ក៏ផ្ទុះអាវុធ ១គ្រាប់ របួសចំលើដោះ ក្រោមស្មារខាងស្តាំ តែមិនបណ្តាលឱ្យបាត់បង់ជីវិតនោះទេត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ចំណែកឯ​ ខ្មាន់កាំភ្លើងរួមនឹងបក្សពួកគូរកនសមត្ថ​កិច្ចកំពង់ធ្វើការស្រាវជ្រាវតាមចាប់មកផ្តន្ទាទោះតាមច្បាប់៕​

អត្ថបទ៖ ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម