Connect with us

នយោបាយ

លោក គង់ គាំ ផ្ញើ​សារ​អបអរ​សាទរ​លទ្ធផល តេស្ត​លើក​ទី​៤ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

បានផុស

នៅ

​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ គាំ បាន​អបអរ​ចំពោះ​លទ្ធផល​ធ្វើតេស្ត​លើក​ទី​បួន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បញ្ជាក់​ថា អវិជ្ជមាន​ពី​មេរោគ​កូ​វីដ​១៩ និង​បាន​ជូនពរ​ឲ្យ​ថ្នាក់ដឹកនាំ និង​ក្រុម​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣ វិច្ឆិកា មាន​សុខ​ភាពល្អ ជា​ធម្មតា​ឡើងវិញ​ទាំងអស់គ្នា ដើម្បី​បម្រើ​ការងារ និង​បម្រើ​ប្រទេសជាតិ​តទៅទៀត។

លោក គង់ គាំ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​គណបក្ស​ឆន្ទៈ​ខ្មែរ សូម​អបអរ​លទ្ធផល​ធ្វើតេស្ត​លើក​ទី​បួន បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ហ៊ុន សែន អវិជ្ជមាន​ពី​មេរោគ​កូ​វីដ​១៩ និង​សូម​ថ្នាក់ដឹកនាំ និង​ក្រុម​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣ វិច្ឆិកា ដែល​ប្រតិបត្តិ​វិធានការ​ចត្តា​ឡី​ស័ក​មាន​ភាពអវិជ្ជមាន​ពី​មេរោគ​កូ​វីដ​១៩ និង​សូមអ្នក​មាន​ភាព​វិជ្ជមាន​មួយចំនួន​តូច​ឆាប់​បាន​រួច​ផុតពី​មេរោគ​កូ​វីដ​១៩ មាន​សុខភាព​ជាធម្មតា​ឡើងវិញ​ទាំងអស់គ្នា ដើម្បី​បម្រើ ការងារ និង​បម្រើ​ប្រទេសជាតិ​តទៅ ទៀត​។ សូម​ប្រជាពលរដ្ឋ​កម្ពុជា ទូទាំង​ប្រទេស គោរព​អនុវត្ត ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​យុទ្ធនា​ការអប់រំ​របស់​សមត្ថកិច្ច​គ្រប់​ថ្នាក់​គ្រប់ទិសទី​អោយ​ខ្ជាប់ខ្ជួន ម៉ត់ចត់ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ និង​កម្ពុជា​ទទួល​ជ័យជំនះ​ពី​មេរោគ​កូ​វីដ​១៩​ដ៏​សាហាវ​នៅ​ទូទាំង​ពិភពលោក​នេះ​ប្រកបដោយ​វិ​រ​ភាព និង​មោទនភាព​។

បើ​តាម​លោក គង់ គាំ ជោគជ័យ​លើ​មេរោគ​កូ​វីដ​១៩ គឺជា​មូលដ្ឋាន នៃ​សុខភាព នៃ​ពលកម្ម នៃ​សេដ្ឋកិច្ច សម្រាប់​ពេល​ចំពោះមុខ និង​សម្រាប់​ដំណាក់កាល​ក្រោយ​កូ​វីដ​១៩ របស់​កម្ពុជា​ដែល​មាន​យើង​គ្រប់គ្នា​ជា​អ្នកចូលរួម​ពុះពារ ដើម្បី​អនាគត​ត្រចះត្រចង់​របស់​ខ្មែរ និង​របស់​កម្ពុជា​។

សូម​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ភរិយា ព្រមទាំង​នៅ​ជាមួយ​ត្រូវ​បាន​ធ្វើតេស្ត​លើក​ទី​៤ ដែលជា​លើកចុងក្រោយ ហើយ​បាន​បង្ហាញថា អវិជ្ជមាន​កូ​វីដ​-១៩ ដូច្នេះ​សម្ដេច​នឹង​ចេញ ធ្វើការ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃស្អែក​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា ស្នើពលរដ្ឋខ្មែរជួយប្រមូលរូបថតជាភស្តុតាង ដែលថៃឈ្លានពានកម្ពុជា ទុកឱ្យពិភពលោកដឹង និងកូនខ្មែរចងចាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

Sokha Hotels

ព័ត៌មានពេញនិយម