នយោបាយ
មេដឹកនាំអឺរ៉ុប អរគុណ និងសរសើរកម្ពុជាថា រៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបបានល្អ ទោះធ្វើតាមអនឡាញក៏ដោយ
មេដឹកនាំកំពូលនៃតំបន់អឺរ៉ុបបានសម្តែងនូវការអរគុណ និងកោតសរសើរកម្ពុជាចំពោះការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣នេះ ត្បិតធ្វើឡើងតាមប្រព័ន្ធអនឡាញក៏ដោយ។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាអ្នកសម្របសម្រួលប្រចាំតំបន់អឺរ៉ុប បានអបអរសាទេរកម្ពុជាដែលបានរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានល្អប្រសើរ និងប្រកបដោយជោគជ័យនៅពេលនេះ។

ចំណែក លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប និងជាអ្នកសម្របសម្រួលប្រចាំតំបន់អឺរ៉ុបវិញក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែរដែលជាម្ចាស់ផ្ទះចំពោះការខិតខំរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣នេះបានជោគជ័យ។ ជាមួយគ្នានេះ លោកស្រីបានកត់សម្គាល់ថា នៅក្នុងរយៈពេល២៥ឆ្នាំមកនេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុប បានជួយដល់ថ្នាក់ដឹកនាំនៅតំបន់អាស៊ី និងអឺរ៉ុបដោះស្រាយបាននូវបញ្ហាប្រឈមនានាក្នុងពេលបច្ចុប្បន្ននេះ។ លោកស្រី Ursula von der Leyen រំពឹងថា នៅឆ្នាំខាងមុខ ភាពជាដៃគូនៃអាស៊ី-អឺរ៉ុបនេះ នឹងកាន់តែមានសារសំខាន់ចំពោះដំណើរការងើបឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ១៩ និងការកសាងឡើងវិញនូវពិភពលោកមួយដែលមានសមភាពកាន់តែធំជាងមុន និងពង្រឹងពហុភាគីនិយម។

ដោយឡែក លោក Charles Michel បានអះអាងថា កិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅពេលនេះ បើទោះបីធ្វើឡើងតាមប្រព័ន្ធវីដេអូក៏ដោយ ក៏វាមានសារៈសំខាន់ក្នុងការកត់ត្រានូវអ្វីដែលបានសម្រេចនាពេលកន្លងមក និងកំណត់ទិសដៅទៅពេលអនាគត។ កិច្ចប្រជុំASEMនេះ គឺជាវេទិកាតែមួយគត់សម្រាប់សន្ទនានយោបាយរវាងថ្នាក់ដឹកនាំនៃប្រទេសនៅអាស៊ី និងអឺរ៉ុប អ្នករៀបចំគោលនយោបាយ ធុរជន អង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ។

សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣នេះ គឺជាលើកទី១ហើយសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូលតាំងពីឆ្នាំ២០០៤។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ហើយវាបានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


