នយោបាយ
កម្ពុជា និងវៀតណាម គ្រោងរៀបចំឱ្យមានពិធីអបអរសាទរខួប៥៥ឆ្នាំនៃចំណងការទូតនៅក្នុងឆ្នាំ២០២២
នៅឆ្នាំ២០២២ខាងមុខនេះ គឺជាខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។ ដូច្នេះហើយ កម្ពុជា និងវៀតណាម គ្រោងរៀបចំឱ្យមានសកម្មភាពវប្បធម៌ផ្សេងៗ ដូចជា ការសម្ដែងសិល្បៈ ហើយជាពិសេស ចង់ឱ្យមានកម្មវិធីបង្រៀន ឬពន្យល់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ពីគ្នាទៅវិញទៅមកថា កម្ពុជា និងវៀតណាម ជាមិត្តជិតខាងល្អ និងមានគុណទៅវិញទៅមក។

គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក NGUYEN Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះថា លោក NGUYEN Huy Tang បានប្ដេជ្ញាចិត្តធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានជាប្រពៃណីកន្លងមក បានរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោក NGUYEN Huy Tang បានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា ដោយលោកអះអាងថា កម្ពុជាមានគោលនយោបាយត្រឹមត្រូវ ក្នុងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះ ធ្វើឱ្យចំនួននៃប្រជាពលរដ្ឋចាក់វ៉ាក់សាំងមានចំនួនខ្ពស់បំផុត ហើយធ្វើឱ្យវិស័យទេសចរណ៍ ក៏ដូចជាវិស័យជាច្រើនទៀតបានងើបឡើងវិញ។
បើតាមលោកកុយ គួង ដដែល គឺនៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើវិស័យមួយចំនួនទៀតដូចជា កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ វិស័យយោធា និងសន្តិសុខជាដើម ដោយមានការផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីឱ្យកិច្ចសហប្រតិការនេះកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ ភាគីទាំង២ ក៏បានឯកភាពអនុវត្តយន្តការដែលមានស្រាប់ ជាពិសេស កិច្ចព្រមព្រៀងនានា ដែលប្រទេសទាំងពីរមាន និងពិនិត្យទៅលើវិស័យផ្សេងៗទៀតដែលអាចពង្រីកបន្ថែម៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


