នយោបាយ
ព្រះអង្គម្ចាស់ ចក្រាវុធ នឹងក្លាយជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចុងខែនេះ
សមាជរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានប្ដូរទៅធ្វើនៅចុងខែមករា ឆ្នាំ ២០២២នេះវិញ ដើម្បីផ្ដល់សេចក្ដីទុកចិត្ត ថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៧ ខែមករានេះថា សមាជរបស់គណបក្សហ៊្វុនស៊ិនប៉ិច នឹងត្រូវលើកទៅធ្វើនៅចុងខែមករា ឆ្នាំ ២០២២វិញ។ លោកថា «ទាក់ទងនឹងសមាជ របស់គណបក្ស គឺយើងបានរៀបរយរួចហើយ ទាក់ទងនឹងនីតិវិធីមួយចំនួន ហើយយើងបានសម្រេចថា យ៉ាងហោចណាស់ គឺចុងខែមករាហ្នឹង យើងនឹងរៀបចំធ្វើសមាជតូចមួយ សម្រាប់ថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ គង់ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច»។
ពីដំបូងគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំសមាជនៅពាក់កណ្ដាលខែមករានេះ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ថ្វាយព្រះអង្គម្ចាស់ ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទិវង្គត់ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ។
អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានបញ្ជាក់ថា មូលហេតុដែលគណបក្សរបស់លោក លើកពេលសមាជទៅធ្វើនៅចុងខែមករានេះ ក៏ព្រោះតែគណបក្សមិនទាន់ប្រញាប់លើបញ្ហានេះ ហើយតាមច្បាប់ស្ដីពី គណបក្សនយោបាយ ក៏ទុកពេលរហូតដល់ ៩០ថ្ងៃ ដើម្បីឲ្យគណបក្សរៀបចំប្រធានថ្មី ក្រោយអវត្តមានប្រធានចាស់ ផងដែរ។ លោកបន្ថែមថា «ដោយសារតែការងារសំខាន់ៗ យើងផ្ដោតទៅលើកិច្ចការចុះមូលដ្ឋាន ហើយនិងការរៀបចំនូវបេក្ខភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីចូលរួម»។
លោក ញឿន រ៉ាដែន បានគូសបញ្ជាក់ថា មកដល់ពេលនេះ លោកពុំមានការចាប់អារម្មណ៍ ទៅលើអតីតក្រុមមន្ត្រីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួន ដែលចង់យកអ្នកផ្សេង មកធ្វើជាប្រធានគណបក្សជំនួស ព្រះអង្គម្ចាស់ ចក្រាវុធ នោះទេ ហើយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏មិនធ្វើការងារជាមួយក្រុមអតីតមន្ត្រីទាំងនោះដែរ។
ចំពោះសមាជ របស់គណបក្សហ៊្វុនស៊ិនប៉ិច នៅចុងខែមករានេះ មានរបៀបវារៈសំខាន់ៗ ចំនួន ៣រួមមាន៖ កំណត់យុទ្ធសាស្រ្ដ និងគោលនយោបាយគណបក្ស, កែសម្រួលលក្ខន្តិកៈមួយចំនួន, និងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ថ្វាយព្រះអង្គម្ចាស់ ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


