នយោបាយ
អតីតតំណាងរាស្ត្រ និងមេធាវី នៃអតីតបក្សប្រឆាំង២រូបទៀត ទទួលបាននីតិសម្បទាឡើងវិញ
លោកស្រី ពត ពៅ អតីតតំណាងរាស្ត្រមណ្ឌលកណ្ដាល និងលោក កែត ឃី ដែលជាមេធាវីការពារក្តីឲ្យអតីតគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់នីតិសម្បទាឲ្យធ្វើនយោបាយឡើងវិញហើយ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលទើបទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកស្រី ពត ពៅ ដែលជាសមាជិកគណៈកម្មាធិការនាយកផងដែរនោះ ស្ថិតនៅក្នុងលេខរៀងទី៥១ ចំណែកលោក កែត ឃី ជាសមាជិកគណៈកម្មាធិការនាយកផងដែរ ស្ថិតនៅលេខរៀងទី៧៣ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិទាំងអស់ចំនួន១១៨ នាក់ ដែលត្រូវបានហាមឃាត់ធ្វើនយោបាយរយៈពេល៥ ឆ្នាំក្រោយពីអតីតគណបក្សនេះត្រូវបានរំលាយដោយតុលាការកំពូល។
គួររំលឹកថា រហូតមកដល់ពេលនេះមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្ស សង្គ្រោះជាតិចំនួន៣២រូបហើយ ដែលទទួលបាននីតិសម្បទានយោបាយឡើងវិញមានដូចជា៖
ទី១, លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទី២, លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទី៣, លោក ស៊ីម សុវណ្ណនី ទី៤, លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី៥, លោក អ៊ូ ច័ន្ទរ័ត្ន ទី៦, លោកស្រី ទេព សុទ្ធី ទី៧, លោក កង គឹមហាក់ ទី៨, លោក ជីវ កត្តា ទី៩, លោក ច័ន្ទ សិលា ទី១០, លោក សុន ឆ័យ ទី១១, លោក តាវ គឹមឈន ទី១២, លោកវ៉ា សាម៉ុន ទី១៣, លោក ស៊ុន សុភ័ក្រ ទី១៤, លោកស្រី លី ស្រីវីណា ទី១៥, លោក ថាច់ សេដ្ឋា ទី១៦, លោកយ៉ែម បុញ្ញឫទ្ធិ ទី១៧, លោក មុត ចន្ថា ទី១៨, លោក ជុំ ច័ន្ទដាវិន ទី១៩, លោក ទួត ឃឿត ទី២០, លោក ឡាត់ លិតេយ្យ ទី២១, លោក ឡុង គឹមឃន ទី២២. លោកស្រី យ៉ង់ ផាន់ណេត ទី២៣, លោក ប៉ុល ហំម ទី២៤, លោក ផាន់ ច័ន្ទសាក់ ទី២៥, លោក ឃឹម ឡាគី ទី២៦, លោក ម៉ៅ សុផល ២៧.មុត មល្លា ២៨. លោក ស៊ុន ចន្ធី ២៩. លោក ប្រាក់ យីកាន ទី៣០, លោក ចាន់ ចេង ទី៣១, លោកស្រី ពត ពៅ និងទី៣២, លោក កែត ឃី៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់