កីឡា
គ្រូបង្វឹក ហុងកុង ថា ខកចិត្ត ក្រោយមិនអាចយកឈ្នះ កម្ពុជា យប់មិញបាន
គ្រូបង្វឹកក្រុមជម្រើសជាតិ ហុងកុង លោក Ashley Westwood បានសម្តែងការខកចិត្ត ក្រោយមិនអាចយកឈ្នះលើក្រុមជម្រើសជាតិ កម្ពុជា នៅទឹកដីរបស់ខ្លួនឯង សម្រាប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

នៅក្នុងការប្រកួត ដែលធ្វើឡើងនៅទឹកដី ហុងកុង យប់មិញ ក្រុមជម្រើសជាតិ ហុងកុង បានបញ្ចប់ការប្រកួត ៩០ នាទីពេញជាមួយក្រុមគោព្រៃ កម្ពុជា ដោយលទ្ធផលស្មើគ្នា ១ ទល់នឹង ១។ ក្រុមម្ចាស់ផ្ទះ ហុងកុង បានបើកការនាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Wong Wai នៅនាទីទី ៣១។ លុះរំលង ២ នាទី នៅនាទីទី ៣៣ ក្រុម កម្ពុជា រកបានគ្រាប់បាល់តាមស្មើមកវិញ ដែលតែតបញ្ចូលទីដោយខ្សែការពារ សារ៉េត គ្រីយ៉ា។

ក្រោយបញ្ចប់ការប្រកួត ដោយលទ្ធផលស្មើគ្នា ១-១ បែបនេះ គ្រូបង្វឹក ហុងកុង លោក Ashley Westwood បាននិយាយក្នុងសន្និសីទសារព័ត៌មាន ថា៖ «ពួកយើងខកចិត្ត ដែលមិនបានទទួលជ័យជម្នះ ប៉ុន្តែអ្វីដែលពួកយើងត្រូវការ គឺការកម្តៅសាច់ដុំដ៏ល្អ ដែល កម្ពុជា បានផ្តល់ឱ្យពួកយើង»។
លោក Ashley Westwood បានបន្ត ថា៖ «ពួកគេផ្តល់ឱ្យពួកយើងនូវបញ្ហាមួយចំនួន និងរឿងមួយចំនួនដើម្បីគិត។ […] ពួកយើងចង់បញ្ជាក់រឿងមួយចំនួន ហើយស្វែងរកទម្រង់លេងឱ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលល្អទល់នឹងក្រុមជម្រើសជាតិ សិង្ហបុរី»៕

គួរឱ្យដឹងថា ហុងកុង អញ្ជើញ កម្ពុជា ប្រកួតមិត្តភាពកាលពីយប់មិញ ក្នុងគោលបំណងដើម្បីត្រៀមខ្លួនការប្រកួតជាមួយក្រុមជម្រើសជាតិ សិង្ហបុរី នាថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្នុងវគ្គជម្រុះពាន AFC Asian Cup៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ My News
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


