ព័ត៌មានជាតិ
កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
ពលករថៃចំនួន ២៨ នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសកំណើតពួកគេវិញ បន្ទាប់ពីរកឃើញថា មកធ្វើការខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់របស់នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

សមត្ថកិច្ចអាជ្ញាធរភាគីថៃនៅច្រកព្រំដែនហាតឡេក រង់ចាំទទួលបញ្ជូនបន្តឱ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ ក្រោមកិច្ចទំនាក់ទំនងសហការជាមួយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

លោកវរសេនីយ៍ឯក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ថ្លែងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា ការអនុវត្តច្បាប់ចំពោះពលករថៃ ២៨ នាក់ នៅពេលនេះ ធ្វើឡើងតាមច្បាប់អន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ទាក់ទងទៅស្ថានទូតថៃ។

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ដដែល បានបន្តទៀតថា ក្រុមពលករថៃ ២៨ នាក់ បន្ទាប់ពីចុះប្រតិបត្តិការបង្ក្រាបរបស់កងកម្លាំងសមត្ថកិច្ចនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួននៅរាជធានីភ្នំពេញ កន្លងទៅ។

លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនចាំយាម ការអនុវត្តច្បាប់ជាធរមានចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ធ្វើឡើងមិនចំពោះតែជនជាតិថៃទេ ពោលគឺគ្រប់ជាតិសាសន៍ទាំងអស់ ប្រសិនបើរកឃើញថា មកស្នាក់នៅ ឬធ្វើការងារគ្មានឯកសារអនុញ្ញាតត្រឹមត្រូវ គប្បីអនុវត្តច្បាប់ចាត់បណ្ដេញចេញពីប្រទេសកម្ពុជា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


