ព័ត៌មានអន្ដរជាតិ
ស៊ី ព្រមទិញអង្ករពីថៃ ៥០០ ០០០ តោន អំឡុងរាជដំណើរទស្សនកិច្ចរបស់ស្ដេចថៃទៅចិន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជម្រាបជូនព្រះមហាក្សត្រថៃនៅថ្ងៃសុក្រនេះ អំពីការព្រមព្រៀងរបស់ចិនលើការទិញអង្ករថៃចំនួន ៥០០ ០០០ ម៉ឺនតោន ដែលប្រទេសទាំង២បានចរចាគ្នានាពេលកន្លងមក។

តាមការចុះផ្សាយរបស់កាសែត Khaosod នាយករដ្ឋមន្រ្តីមន្រ្តីថៃលោក អានុទីន ឆានវីរៈគុន បានឱ្យដឹងអំពីការណ៍នេះនៅរសៀលថ្ងៃសុក្រ ចំពេលដែលព្រះមហាក្សត្រថៃ ព្រះបាទ វ៉ាជីរ៉ាឡុងកន និង អគ្គមហេសី ស៊ុតធីតា កំពុងយាងបំពេញព្រះរាជដំណើរទស្សនកិច្ចទៅប្រទេសចិនរយៈពេល ៥ថ្ងៃ ដោយរាប់ពីថ្ងៃព្រហស្បតិ៍។
មែនទែនទៅ ការទិញអង្ករថៃ គឺជាផ្នែកមួយនៃការចរចាជាយូរមកហើយរវាងមន្រ្តីថៃ និងចិន ដែលជាទីផ្សារទិញអង្ករដ៏ធំលើពិភពលោក ចំពេលដែលការធ្លាក់ចុះតម្លៃអង្ករសកល កំពុងប៉ះពាល់ដល់ប្រជាកសិករនៅប្រទេសដាំស្រូវធំៗ រួមទាំងថៃ។
ក្នុងអំឡុងជំនួបក្រៅកិច្ចប្រជុំំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅកូរ៉េខាងត្បូងកាលពីចុងខែតុលា លោក អានុទីន បានអះអាងថា លោកបានរំឭកទៅកាន់់ប្រធានាធិបតីចិន លោក ស៊ី លើការទិញអង្ករ ៥០០ ០០ តោន។

ជុំវិញការទិញអង្ករដដែល គេមិនទាន់ឃើញព័ត៌មានណាមួយពីភាគីចិននៅឡើយ គិតត្រឹមរសៀលថ្ងៃសុក្រនេះ យ៉ាងណាមិញ វាជាប្រធានបទដែលគេរំពឹងរួចស្រាប់ហើយ សម្រាប់ព្រះរាជដំណើរទស្សនកិច្ចទៅចិនរបស់ ព្រះបាទ វ៉ាជីរ៉ាឡុងកន ដែលបង្កើតប្រវត្តិសាស្រ្តក្លាយជាព្រះមហាក្សត្រថៃគ្រងរាជដំបូងគេដែលបានយាងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងមិត្តភាព និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២។ នេះបើតាម Khaosod។
តាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ BBC ព្រះរាជដំណើរទស្សនកិច្ចដដែល គឺតបតាមការអញ្ជើញរបស់លោក ស៊ី ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងថៃ។ គេជឿថា ចិនបានជំរុញឱ្យមានព្រះរាជដំណើរទស្សនកិច្ចនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


