ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនសន្យាជួយធ្វើឲ្យទីម័រកាន់តែរឹងមាំ និងមានភាពធន់
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr ដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២៦ បានសន្យានៅថ្ងៃសុក្រ នេះថា នឹងជួយប្រទេសទីម័រខាងកើត ដែលជាសមាជិកថ្មីបំផុតទី១១នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ដើម្បីធ្វើឱ្យប្លុកក្នុងតំបន់កាន់តែរឹងមាំ និងធន់ជាងមុន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA)។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ានលើកទី១៣ (ALAWMM) នៅឯទីក្រុងម៉ានីល ប្រធានាធិបតីហ្វីលីពីន លោក Marcos បានសង្កត់ធ្ងន់លើតួនាទីសកម្មរបស់ហ្វីលីពីនក្នុងការកសាងសហគមន៍អាស៊ានឲ្យរួបរួមគ្នាដោយឈរលើគោលការណ៍យុត្តិធម៌ ការជឿទុកចិត្តគ្នាទៅវិញទៅមក និងនីតិរដ្ឋ។
លោក Marcos ត្រូវបានស្រង់សម្តីដូចនិយាយថា៖«ហ្វីលីពីនបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការជាមួយរដ្ឋសមាជិកទាំងអស់ឆ្ពោះទៅរកអាស៊ានដែលរឹងមាំ និងធន់ជាងមុន។ យើងក៏ទន្ទឹងរង់ចាំការពង្រីកការគាំទ្រនេះដល់ដៃគូថ្មីបំផុតរបស់យើងគឺទីម័រខាងកើត ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីជួយពួកគេនៅពេលពួកគេរៀបចំដើម្បីចូលរួមជាមួយស្ថាប័នច្បាប់របស់យើង»។
លោកបានបន្ថែមថា៖ «ពិតណាស់ អាស៊ានរឹងមាំ ពេលមានការចូលរួមរបស់សមាជិកគ្រប់រូប គ្រប់រដ្ឋសមាជិក ហើយយើងឲ្យតម្លៃរាល់សំឡេងនៅតុនោះ»។
នេះជាលើកទីមួយហើយដែលទីម័រខាងកើតបានចូលរួមក្នុង ALAWMM ចាប់តាំងពីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៦ ALAWMM ដើរតួជាវេទិកាសំខាន់សម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋមន្ត្រីយុត្តិធម៌ អគ្គមេធាវី និងលេខាធិការយុត្តិធម៌នៃរដ្ឋសមាជិកអាស៊ាន៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


