Connect with us

សេចក្ដីជូនដំណឹង

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារ កង្វះជាតិដែក តាមរយៈ យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន “សុខភាពកុមារ និងជាតិដែក” រដូវកាលទី២

បានផុស

នៅ

ដើម្បីបន្តភាពជោគជ័យនៃយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនដែលបានចាប់ផ្តើមក្នុង​ខែ ឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន Danone កម្ពុជា បានបន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ “សុខភាពកុមារ និងជាតិដែក” រដូវកាលទី២ នៅសាលាបឋមសិក្សា រាយប៉ាយ ខេត្តកំពង់ចាម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក  Maarten VAN LEEUWEN នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងគោលបំណង រួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និងផ្សព្វផ្សាយអំពីការអនុវត្ត សុវត្ថិភាពចំណីអាហារតាមសាលារៀននៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរដូវកាលទី១ ក្រុមហ៊ុនបានសហការជាមួយនឹងក្រសួងអប់រំ​ យុវជន និងកីឡា ផលិតស្ពតពាណិជ្ជកម្ម និងសម្ភារៈអប់រំពីសុវត្ថិភាពចំណីអាហារ ដែលបានផ្សព្វផ្សាយដល់ម្តាយប្រមាណ៤លាននាក់ តាមរយៈបណ្តាញសង្គមផ្សេងៗ និងសិស្សានុសិស្សប្រមាណ២៥០០នាក់ តាមរយៈការអប់រំនៅសាលា។ ទោះជាយ៉ាងណាក៏ដោយ ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ នៅតែជាកង្វល់សុខភាពដ៏ធំមួយនៅកម្ពុជា។ តាមរយៈយុទ្ធនាការនេះ យើងសង្កេតឃើញថា សិស្សានុសិស្សប្រមាណ ២៤% កំពុងប្រឈមនូវភាពស្លេកស្លាំងដោយសារកង្វះជាតិដែក ដែលអាចបង្កផលប៉ះពាល់មួយចំនួនដូចជា ឧស្សាហ៍ឈឺ ខ្សោយបញ្ញា ការអភិវឌ្ឍខួរក្បាលយឺតយ៉ាវ ។ល។ នេះបង្ហាញឱ្យ​ឃើញពីភាពចាំបាច់ក្នុងការបន្តយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀននេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “កុមារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ។ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កិច្ចបន្តសហប្រតិបត្តិការនេះ នឹងចូលរួមចំណែក​ផ្សព្វផ្សាយ​កាន់តែទូលំទូលាយបន្ថែមទៀត​ អំពីចំណេះដឹង និង​ព័ត៌មាន​​ពាក់ព័ន្ធ​នឹងសុវតិ្ថភាពចំណីអាហារ តាមរយៈការបង្កើតទម្លាប់បរិភោគអាហារដែលមានតុល្យភាពអាហារូបត្ថម្ភសមស្រប និងចៀសវាងភេសជ្ជៈផ្អែម ជាពិសេសនៅពេលដែលកុមារត្រូវបានផ្តល់ជូននូវអាហារូបត្ថម្ភល្អៗ នោះធ្វើឱ្យ​ហានិភ័យក្នុងការប្រឈមនូវភាពស្លេកស្លាំងដោយសារកង្វះជាតិដែកត្រូវបាន​កាត់បន្ថយ​”។

លោក ​ Maarten VAN LEEUWEN បានលើកឡើងថា៖ “ក្រុមហ៊ុនDanone ពិតជាមានមោទនភាពចំពោះកិច្ចបន្កសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀជាមួយក្រសួងអប់រំ យុវជន និងកីឡា​។ យើងនឹងបន្តប្តេជ្ញា ចូលរួមកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈការបង្កើនចំណេះដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និង ការផ្តល់អាហារូបត្ថម្ភដ៏ត្រឹមត្រូវដែលមានជាតិដែក និងវីតាមីនស៊ីខ្ពស់ ដើម្បីជួយឱ្យ​កុមារលូតលាស់បានពេញលេញ និងទទួលបានលទ្ធផលរំពឹងទុកដែលល្អប្រសើ​រ”​។​

សម្រាប់រដូវកាលទី២ ក្រុមហ៊ុន និងក្រសួង នឹងបន្តពង្រីកបន្ថែមនូវចំនួនសាលាគោលដៅ ដើម្បីផ្តល់នូវទឹកដោះគោទឹក Dugro ដែលជាផលិតផលទឹកដោះគោដំបូងគេ និងតែមួយគត់ ដែលត្រូវបានទទួលស្គាល់ពីក្រសួងអប់រំ យុវជន និ​ងកីឡា ឱ្យ​ប្រើប្រាស់នៅក្នុងសាលារៀនទូទាំងប្រទេស ព្រមទាំងបន្តពង្រឹងការអប់រំអាហារូបត្ថម្ភដល់គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សនុសិស្ស និងសាធារណជនអំពី៖

១. ការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ៣ក្រុម អាហារថាមពល អាហារសាងសង់ និងអាហារ ការពារ  (តិចខ្លាញ់ តិចអំបិល តិចស្ករ)
២. អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី
៣. ការចៀសវៀងភេសជ្ជៈផ្អែម ។

សូមចូលរួមយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនទាំងអស់គ្នា!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម