ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
Boonsin Padklang នឹងត្រូវកោះហៅទៅព្រឹទ្ធសភា ដើម្បីបំភ្លឺរឿងដែលអតីតមេភូមិភាគ២ថៃរូបនេះ អះអាងថាបានផ្គើនបញ្ជារដ្ឋាភិបាល ឲ្យឈប់បាញ់ក្រោយការផ្ទុះអាវុធជាមួយកម្ពុជានៅព្រំដែន បាន៦ម៉ោង។

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃចន្ទទី១០ខែវិច្ឆិកា, គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធានិងសន្តិសុខរដ្ឋ ដែលមានលោក Sawat Tassana ជាប្រធាន បាននិយាយថា៖ «គណៈកម្មាធិការសម្រេចអញ្ជើញ Boonsin Padklang ឲ្យចូលរួមក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារទី១១ខែវិច្ឆិកា ដើម្បីបំភ្លឺនិងផ្លាស់ប្តូរទស្សនៈលើស្ថានភាពព្រំដែនថៃ-កម្ពុជា»។
កាលពីថ្ងៃអាទិត្យ Boonsin បានសារភាពថា ខ្លួនពិតជាមិនស្តាប់តាមបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលឲ្យឈប់បាញ់មែន ពេលជម្លោះព្រំដែនជាមួយកម្ពុជាឈានដល់ការផ្ទុះអាវុធកាលពីខែកក្កដា។

ថ្លែងនៅខេត្ត Nakhon Pathom, បុរសដែលបើកការឈ្លានពានកម្ពុជារូបនេះនិយាយថា លោកផ្ទាល់ជាអ្នកបដិសេធស្តាប់តាមបញ្ជារបស់រដ្ឋដែលឲ្យភូមិភាគ២ ត្រូវបញ្ឈប់ការប្រយុទ្ធ ដោយសារតែខ្លួនឯងចង់បានទឹកដី។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកមិនបានប៉ុន្មានផង ជនល្មោភសង្គ្រាមនិងក្រឡិចក្រឡុចម្នាក់នេះ បែរជាក្រឡាស់សម្តីវិញដោយនិយាយថា ខ្លួនមិនទទួលបញ្ជាពីនរណាឡើយ ហើយប្រាប់ទៅពលរដ្ឋថៃ កុំគិតពីអតីតកាលទៀតអី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Boonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


