កីឡា
សុផល ឌីម៉ង់ បង្ហាញខ្លួនលើកដំបូងយ៉ាងល្អក្នុងក្រុមជម្រើសជាតិកម្ពុជា
ខ្សែបម្រើការពារ សុផល ឌីម៉ង់ ត្រូវបានគេបង្វឹកប្តូរចូលឲ្យលេងក្នុងវគ្គទី២ នៅពេល ក្រុមបាល់ទាត់ជម្រើសជាតិ ប្រកួតជាមួយ ហុងកុង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងហុងកុង។

ការប្រកួតនៅវគ្គទី១ ក្រុមហុងកុង បានដាក់សម្ពាធខ្លាំងតាមរយៈការវាយលុក និងគៀបសង្កត់លើកម្ពុជា ហើយក៏មានឱកាសស៊ុតជាច្រើនលើក។ ពួកគេដាក់សម្ពាធខ្លាំងធ្វើឲ្យកីឡាករកម្ពុជាគ្រប់គ្រងបាល់មិនបានយូរទេតាមរយៈការលេងគ្រប់គ្រងពីក្រោម ប៉ុន្តែជួបការលំបាកខ្លាំង។
ក្រុម ហុងកុង បានទម្លាយសំណាញ់ទីរបស់កម្ពុជានៅនាទី៣១ ដោយកីឡាករ Wong Wai ដើម្បីមុខ ១-០ ប៉ុន្តែការនាំមុខរបស់ហុងកុង បានត្រឹមតែ ២ នាទីប៉ុណ្ណោះ ត្រូវបានកម្ពុជា រកបានគ្រាប់បាល់តាមស្មើ ១-១ តាមរយៈការតែតចូលដោយខ្សែការពារ សារ៉េត គ្រីយ៉ា នៅនាទី៣៣ បន្ទាប់ពី ញាណ សុស៊ីដាន លើកបាល់ជ្រុង។

នៅវគ្គទី២ លោក Koji Gyotoku បានដូរកីឡាករមួយចំនួនចូលដែលបានធ្វើឲ្យទម្រង់លេងប្រែប្រួល និងបង្កើតឱកាសវាយបកបានច្រើន ស្របពេល ហុងកុង ក៏បន្ថយការវាយសម្រុក បន្ទាប់ពីមិនអាចទម្លាយរបាំងការពាររបស់កម្ពុជាស្រួល។
ក្នុងចំណោមកីឡាករប្តូរចូលក៏មាន សុផល ឌីម៉ង់ ដែលជាខ្សែការពារនៅក្លិបព្រះខ័នរាជស្វាយរៀង ត្រូវបានប្តូរចូលជំនួយកីឡាករ សុះ ស៊ូហាណា នៅតំបន់បម្រើការពារកណ្តាល។ កីឡាករដែលមានដើមកំណើតនៅខេត្តសៀមរាបបានបង្ហាញខ្លួនយ៉ាងសកម្មនៅតំបន់កណ្តាលដោយបានចែកបាល់ កាត់ផ្តាច់ និងអូសបាល់បញ្ជូនទៅតំបន់ជួរមុខបានយ៉ាងល្អ។

នេះជាការបង្ហាញខ្លួននៅក្រុមជម្រើសជាតិកម្ពុជា ក្រុមធំលើកដំបូងរបស់ សុផល ឌីម៉ង់ ហើយរូបគេពិតជាធ្វើបានល្អរហូតទទួលបានការកោតសរសើរពីអ្នកគាំទ្រ។ អ្នកគាំទ្របានចាត់ទុករូបគេស្ថិតនៅផ្លូវដ៏ល្អទាំងនៅក្លិប និងជម្រើសជាតិ។
កន្លងមក សុផល ឌីម៉ង់ ធ្លាប់បានជាប់ជម្រើសជាតិកម្រិតយុវជន ប៉ុន្តែមិនធ្លាប់ជាប់ក្រុមធំទេ។ ការចាកចេញពីក្រុម អង្គរថាយហ្គឺរ រូបគេបានដាក់គោលដៅសម្រាប់ការជាប់ជម្រើស ១១ នាក់ដំបូងនៅក្លិបព្រះខ័នរាជស្វាយរៀង និងជាប់ជម្រើសជាតិកម្ពុជា ហើយពេលនេះបានសម្រេចគោលដៅទាំងពីរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


