ព័ត៌មានជាតិ
ខេត្តសៀមរាបប្រារព្ធខួប ៧២ ឆ្នាំ កម្ពុជា ទទួលបានឯករាជ្យពីបារាំង
រដ្ឋបាលខេត្តសៀមរាបសហការជាមួយយោធភូមិភាគទី៤ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (១៩៥៣–២០២៥) នៅបរិវេណវិមានរំលឹកគុណអតីតវរៈយុទ្ធជន ខេត្តសៀមរាប ក្រោមវត្តមានសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត មេបញ្ជាការភូមិភាគទី៤ តំបន់ប្រតិបត្តិការសិករងខេត្តសៀមរាប កំពង់ធំ ឧត្តមានជ័យ និងខេត្តព្រះវិហារ។

ថ្ងៃ ០៩ វិច្ឆិកា ១៩៥៣-២០២៥ គឺជាទិវាប្រវត្តិសាស្ត្រ ដើម្បីរំលឹកឡើងវិញនូវគំរូវីរភាពដ៏អង់អាចក្លាហាន ស្មារតីពលីកម្មរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនជំនាន់មុនក្នុងបុព្វហេតុតស៊ូប្រឆាំងសត្រូវឈ្លានពាន ដណ្តើមឯករាជ្យជូនជាតិមាតុភូមិ និងស្នាដៃរួមចំណែកកសាង អភិវឌ្ឍប្រទេសជាតិនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ។
ខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិនេះ មានការរៀបចំដាក់កម្រងផ្កា គោរពបូជា ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី និងវីរៈនៃកងយោធពលខេមរៈភូមិន្ទ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដែលបានពលីលះបង់ជីវិត ក្នុងបុព្វហេតុនៃការតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង ព្រមទាំងការតស៊ូ ដើម្បីរំដោះប្រទេសជាតិនាថ្ងៃ៧ មករា ១៩៧៩ និងទប់ស្កាត់របបប្រល័យពូជសាសន៍ប៉ុលពត មិនឲ្យវិលត្រឡប់មកវិញ ព្រមទាំងវីរៈកងទ័ពដែលពលីជីវិត ការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។

ដូចគ្នានៃបណ្តាឆ្នាំមុនៗដែរ ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាឯករាជ្យជាតិ០៩វិច្ឆិកា ជាការរំលឹកនូវស្នាព្រះហស្ថនៃព្រះរាជបេសកកម្មរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណតស៊ូ ក្នុងក្របខណ្ឌទាមទាឯករាជ្យឲ្យកម្ពុជា បានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និងបានប្រកាសឯករាជ្យជាតិនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូតដល់ អាណត្តិទី៧ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច និង ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាពមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង ក្នុងទិសដៅថែរក្សា ការពាររដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ៕



អត្ថបទ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


