Connect with us

នយោបាយ

គ​.​ជ​.​ប សម្រេច​លើ​ឯកសារ​មួយចំនួន ដើម្បី​ស្ថាប័ន​ពាក់ព័ន្ធ​អនុញ្ញាត​ឲ្យ​បុគ្គលិក កម្មករ និយោជិត បាន​ទៅ​បោះឆ្នោត

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​បើក​កិច្ចប្រជុំ​មួយ​ក្រោម​អធិបតីភាព​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ឯកសារ​មួយចំនួន ដែល​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប បានស្នើ​សុំ​ឆ្លង​ការពិនិត្យ និង​សម្រេច​ពី គ​.​ជ​.​ប សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​ត្ត​ទី​៥ ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកសារ​ដែល​អគ្គលេខា​ធិ​ការដ្ឋាន គ​.​ជ​.​ប ស្នើសុំ គ​.​ជ​.​ប ពិនិត្យ និង​សម្រេច​នោះ​រួមមាន​៖

​ទី​១, សេចក្តីអំពាវនាវ​រប​ស់ គ​.​ជ​.​ប សម្រាប់​ផ្សព្វផ្សាយ​ជូន​ដល់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​សម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​អនុញ្ញាតឱ្យ​និយោជិត កម្មករ​-​កម្មការិនី បានធ្វើ​ដំណើរ​ទៅមក ដើម្បី​បាន​បោះឆ្នោត នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែមិថុនា ឆ្នាំ​២០២២​។ ក្នុងនោះ​មាន​៖ លិខិតស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ជួយ​អន្តរាគមន៍​ទៅគ្រប់​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ ឯកជន និង​ប្រធាន​កាស៊ីណូ​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាតឱ្យ បុគ្គលិក​សន្តិសុខ និង​បុគ្គលិក​កាស៊ីណូ បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែមិថុនា ឆ្នាំ​២០២២, លិខិតស្នើ​សុំ​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជួយ​អន្តរាគមន៍​ទៅគ្រប់ រោងចក្រ សហគ្រាស ភោជនីយដ្ឋាន គ្រឹះស្ថាន​ទាំងអស់​ដែល​ស្ថិតនៅក្នុង​ដែន​អនុវត្ត នៃ​ច្បាប់​ស្តីពី​ការងារ អនុញ្ញាតឱ្យ​និយោជិត កម្មករ​-​កម្មការិនី បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២​។

ទី​២, សេចក្តីសម្រេច​ស្តីពី​បែបបទ និង​នីតិវិធី​នៃ​ការបំពេញ​បេក្ខជន​បម្រុង​បន្ថែម​របស់​គណបក្សនយោបាយ ដែល​ត្រូវ​ទទួលបាន​អាសនៈ​ក្នុង​ក្រុមប្រឹក្សាឃុំ សង្កាត់​។

​ទី​៣, ស្ប៉ត​វីដេអូ​អប់រំ វីដេអូ​ចម្រៀង​កាយវិការ ស្ប៉ត​វីដេអូ​បែប​ជី​វច​ល សម្រាប់​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ ដើម្បី​អប់រំ​ដល់​អ្នកបោះឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។

ទី​៤, សេចក្តីសម្រេច ស្តីពី​ការបង្កើត​គណៈកម្មការ​គ្រប់គ្រង​លទ្ធផល​បោះឆ្នោត​បឋម សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។

​ទី​៥, សេចក្តីសម្រេច ស្តីពី​ការអនុញ្ញាត​ជូន​ភ្ញៀវ​ពិសេស សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បាន​ចូលរួម​ពិនិត្យមើល​ការបោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​។ ខ្លឹមសារ​ក្នុង​សេចក្ដីសម្រេច​នោះ ភ្ញៀវ​ពិសេស គឺជា​ប្រតិភូ​នៃ​ស្ថានទូត ឬ​ស្ថាន​តំណាង​បរទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់​លើ​ឯកសារ​ទាំងអស់​ខាងលើ​រួចមក គ​.​ជ​.​ប បាន​កែសម្រួល​លើ​ខ្លឹមសារ​មួយចំនួន ហើយ​បានសម្រេច​ឯកភាព​ជាគោលការណ៍ ដើម្បី​ប្រើប្រាស់​ក្នុងការ​ផ្សព្វផ្សាយ និង​អនុវត្ត នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

វប្បធម៌ ជំនឿ៧ នាទីutes មុន

រាជបណ្ឌិត្យសភាកម្ពុជា យកល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ទៅលេងកម្សាន្តក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

យុវជនគួរចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីលើកកម្ពស់សង្ក្រាន្តខ្មែរ!

បុណ្យចូលឆ្នាំ
សន្តិសុខសង្គម១១ នាទីutes មុន

នគរបាលខេត្តកំពត នឹងដាក់ពង្រាយកម្លាំងជាង១ពាន់នាក់ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្រធានាធិបតីស្តីទី​ Han Duck-soo ​​គោរព​​សាលក្រម និង​ឲ្យ​គណៈរដ្ឋមន្ត្រី​សហការ​ជាមួយ​អាជ្ញាធរ​បោះឆ្នោត

សេដ្ឋកិច្ច២៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៤ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម